ពិត​ជា​អស្ចារ្យ​មែន​ Liverpool អាច​យក​ឈ្នះ​ក្លឹប​កំពូល​តារាង​ Leicester City

កាល​ពី​យប់​មិញ​ក្លឹប​ហង្ស​ក្រហម​ Liverpool បាន​យក​ឈ្នះ​ទាំង​ប្រផឹតប្រផើយ​ដោយ​លទ្ធផល​១​ទល់​នឹង​០​លើ​ក្លឹប​ជើង​ខ្លាំង​ Leicester City ។

ដោយ​មួយ​គ្រាប់​ដ៏​សំខាន់​របស់​ក្លឹប​ Liverpool នេះ​គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​គឺ​កីឡាករ​ Cristian Benteke នៅ​នាទី​ទី​៦៣​ ក្រោយ​ពី​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម​គឺ​កីឡាករ​ Roberto Firmino ។

តាម​រយៈ​លទ្ធផល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ស្ងើច​សរសើរ​ដល់​ក្លឹប​ Liverpool ដែល​អាច​បំបាក់​ក្លឹប​កំពុង​ឡើង​ជើង​ខ្លាំង​ Leicester City ដែល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង​ Premier League នោះ​ ។ គួរ​បញ្ជាក់​ថា​នេះ​ទើប​តែ​ជា​បរាជ័យ​លើក​ទី​២​សម្រាប់​ក្លឹប​ Leicester City ក្នុង​ការ​ប្រកួត​១៨​ប្រកួត​កន្លង​មក​ ។

អត្ថបទ ៖ វិចទ័រ

  • ពិត​ជា​អស្ចារ្យ​មែន​ Liverpool អាច​យក​ឈ្នះ​ក្លឹប​កំពូល​តារាង​ Leicester City已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: