KOMSAN.TV ចាប់​ផ្តើម​បញ្ចូល​ភាពយន្ត​បញ្ចូល​សំលេង​ជា​​ភាសា​ខ្មែរ​​គុណភាព​កម្រិត​ HD ទៅ​ក្នុង​វេបសាយ​របស់​ខ្លួន

Komsan.tv គឺជា​សេវាកម្ម​ទូរទស្សន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ពេញ និយម​របស់​ក្រុមហ៊ុន​ផ្គត់ ផ្គង​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ធំ​មួយ​នៅ​កម្ពុជា​គឺ Digi ( DTV STAR Co., Ltd ) ។ ដែល​សេវាកម្ម​នេះ​ផ្ដល់​ជូន​សម្រាប់​តែ​អតិថិជន​ដែល​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត​របស់ Digi តែប៉ុណ្ណោះ ជាមួយ​នឹង​ល្បឿន​លឿន​ក្នុង​ការ​ទស្សនា​ដល់​ទៅ​ ១០ Mbps។

ហើយ​កាល​ពី​ពេល​ថ្មីៗ​​នេះ​ Komsan ទើប​តែ​ធ្វើ​ការ​ដាក់​បញ្ចូល​នូវ​ប្រភេទ​ខ្សែ​ភាពយន្ត​ដែល​បាន​ធ្វើ​ការ​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ​ជាមួយ​គុណភាព​កម្រិត​ HD បន្ថែម​លើ​មុខងារ​ភាពយន្ត​ដែល​មាន​ Subtitle ជា ភាសា​ខ្មែរ​ដែល​មាន​ស្រាប់។ ហើយ​ខ្សែភាពយន្ត​ចំនួន​ពីរ​ត្រូវ​បាន​បញ្ចូល​រួច​ជា​ស្រេច​នៅ​ក្នុង​ Komsan.tv គឺ​រឿង Captain America (2011) និង World War Z។

គួរ​រំលឹក​ផង​ដែរ​ថា​ជាមួយ​ Komsan.tv លោក​អ្នក​អាច​ទស្សនា ខ្សែភាពយន្ត​ខ្នាត​ធំ​​ និង ខ្សែភាពយន្ត​ភាគ​ ​ល្បីៗ ​ថ្មី និង​ចាស់​គ្រប់​ប្រភេទ​ជាមួយ​នឹង​គុណភាព​កម្រិត HD ជាង​នេះ​ទៅ​ទៀត​លោក​អ្នក​ក៏អាច​​ទស្សនា​ ទូរទស្សន៍​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ល្បីៗ បាន​ផងដែរ៕

អត្ថបទដោយ ៖ Mr. Dee

  • KOMSAN.TV ចាប់​ផ្តើម​បញ្ចូល​ភាពយន្ត​បញ្ចូល​សំលេង​ជា​​ភាសា​ខ្មែរ​​គុណភាព​កម្រិត​ HD ទៅ​ក្នុង​វេបសាយ​របស់​ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: