១០ ចំណុច​ដែល​អាច​ជួយ​ឲ្យ​អ្នក​ពូកែ​ខាង​ទំនាក់​ទំនង​

Young handsome man with glass of red-wine and two attractive women at celebration or party

តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ថ្មី​ ​អតិថិជន​ថ្មី​ អ្នក​វិនិយោគ​ថ្មី ឬ​ឱកាស​ថ្មី​មែន​ទេ? អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ គឺ​ជា​វិធី​មួយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ស្វែង​រក​អ្វី​ទាំង​នោះ​។ ប៉ុន្តែ​អ្នក​អាច​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ពិបាក​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​។ Alyssa​ Gelbard​ បាន​ប្រាប់​នូវ​វីធី​ងាយ​ស្រួល​ ដែល​អាច​ជួយ​អ្នក​ដែល​មិន​សូវ​ចេះ​និយាយ​ស្តី​ ឬ​ អ្នក​ដែល​មិន​សូវ​ចេះ​ធ្វើ​ទំនាក់​ទំនង​ក្នុង​ការ​ចាប់​ផ្ដើម​បង្កើត​ទំនាក់ទំនង​ល្អ​ៗ​បាន​យ៉ាង​ឆាប់​រហ័ស​។

1 ចូល​រួម​ក្នុង​ក្រុម​ឲ្យ​បាន​ច្រើន​ ៖

ជំហាន​ទី​មួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ គឺ​ចូល​រួម​ក្នុង​កម្មវិធី​ ឬ​ព្រឹត្តិការណ៍​នានា​​​ ដែល​អាច​ឲ្យ​អ្នក​ជួប​មនុស្ស​ដែល​អ្នក​គួរ​ស្គាល់។

2ក្លាយ​ខ្លួន​ជា​អ្នក​សាង​អំពើ​ល្អ ៖

ការ​ចូល​រួម​ការ​ងារ​អង្គការ​ ឬ ការងារ​សប្បុរស​ធម៍​អាច​ផ្តល់​ឱកាស​ឲ្យ​អ្នក​ជួយ​មនុស្ស​ក្នុង​ពិភព​លោក ហើយ​វា​ក៏​ផ្ដល់​ឲ្យ​អ្នក​ផង​ដែរ​នូវ​ទំនាក់ទំនង​ជាមួយ​បុគ្គល​ជោគជ័យ​មួយ​ចំនួន​ផង​ដែរ​។ Gelbard ស្នើ​ឲ្យ​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​សប្បុរសធម៌​ ដោយ​វា​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ស្គាល់​មនុស្ស​ថ្មីៗ។ ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ក៏​អាច​ផ្ដល់​ឱកាស​ក្នុង​ការ​ពង្រីក​បណ្ដាញ​ទំនាក់​ទំនង​របស់​អ្នក​បាន​ផង​ដែរ។

3 ស្វែង​រក​ព្រឹត្តិការណ៍​នានា​ក្នុង​វិស័យ​របស់​អ្នក និង​ស្ថាប័ន​របស់​អ្នក ៖

សិក្ខាសាលា​​ កិច្ចប្រជុំ កម្មវិធី​អប់រំ​នានា​ និង​ការ​ជួប​ជុំ​ផ្សេងៗ​ ជា​ឱកាស​ក្នុង​ការ​ជួប​មនុស្ស​ដែល​អាច​ជួយ​បាន​ច្រើន​យ៉ាង​។ ប៉ុន្តែ​ក៏​មិន​ត្រូវ​ភ្លេច​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​ស្ថាប័ន​របស់​អ្នក​ដែរ​ ដោយ​អ្នក​គ្រាន់​តែ​ចូលរួម​កិច្ច​ប្រជុំ​ការងារ និង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​សម្រាប់​គម្រោង​ថ្មីៗ។ ទោះ​បី​អ្នក​ជា​ចៅហ្វាយនាយ​ក៏​ដោយ ក៏​អ្នក​មិន​អាច​ដឹង​ស្គាល់​ពី​មនុស្ស​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​អស់​ឡើយ​។

4 ស្លៀក​ពាក់​សមរម្យ ៖

ត្រូវ​ប្រាកដ​ថា​អ្នក​ស្លៀកពាក់​សមរម្យ​សម្រាប់​កម្មវិធី ឬ​ព្រឹត្តិការណ៍​ដែល​អ្នក​ចូលរួម។ នេះ​មិនមែន​មាន​ន័យ​ថា​ អ្នក​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ដែល​ល្អ​បំផុត​នោះ​ទេ​ គឹ​គ្រាន់​តែ​ស្លៀក​សំលៀក​បំពាក់​ដែល​ត្រូវ​នឹង​កម្មវិធី​ដែល​អ្នក​ចូលរួម​ប៉ុណ្ណោះ​។​ ទោះ​បី​ជា​កម្មវិធី​នោះ​តូច ឬ​ធំ​ក៏​ដោយ​ ក៏​អ្នក​ត្រូវ​ចំណាយ​ពេល​បន្តិច​លើ​រូបរាង​របស់​អ្នក ព្រោះ​ថា​អ្នក​ដ៏ទៃ​ដែល​មិន​ស្គាល់​អ្នក​នឹង​ វាយ​តម្លៃ​អ្នក​តាម​រូបរាង​ខាងក្រៅ​របស់​អ្នក។ Gelbard​ និយាយ​ថា​ ”ការ​គិត​គូរ​លើ​រូបរាង​ខាង​ក្រៅរ​បស់​អ្នក​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់​អ្នក​ និង​ការ​ដែល​អ្នក​បង្ហាញ​ពី​ស្ថាប័ន​របស់​អ្នក​ និង​ខ្លួន​អ្នក​ផ្ទាល់”។

5 ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​មនុស្ស​ដែល​និយាយ​មក​កាន់​អ្នក ៖

កុំ​ធ្វើ​ជា​មិន​ចាប់​អារម្មណ៍​ ជា​ពិសេស​នៅ​ពេល​គេ​កំពុង​និយាយ​ ព្រោះ​ថា​អ្នក​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​ចង់​ភ្ជាប់​ទំនាក់ទំនង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​អ្នក។

6 ទុក​ទូរស័ព្ទ​របស់​អ្នក​ដោយ​ឡែក ៖

ជៀស​វាង​ការ​សម្លឹង​មើល​ទូរស័ព្ទ​របស់​អ្នក ព្រោះ​វា​ជា​​កំហុស​ដ៏​ធំ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង។ បើ​អ្នក​អៀន​ មាន​អារម្មណ៍​មិន​ស្រួល​ ឬ​មិន​ចេះ​ធ្វើ​ទំនាក់​ទំនង​ អ្នក​គួរ​ចូលរួម​កម្មវិធី​ណាមួយ​ជាមួយ​មិត្ត​របស់​អ្នក​ ប៉ុន្តែ​មិន​ត្រូវ​និយាយ​ជាមួយ​មិត្ត​រហូត​នោះ​ទេ។ ត្រូវ​ចង​ចាំ​ថា ការ​ចូលរួម​កម្មវិធី​មួយ​គឺ​មិនមែន​ជា​ពេល​វេលា​សម្រាប់​ឆែក​សារ​ ឬ​លេង​ហ្គេម​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ឡើយ។

7
យក​ចិត្ត​ទុក​ដាក់​លើ​របៀប​សន្ទនា​របស់​អ្នក​ ៖

របៀប​ដែល​អ្នក​ណែនាំ​ខ្លួន​ ឬ​ណែនាំ​អ្នក​ដទៃ​ ការ​សួរ​សំនួរ​នានា​ទាក់​​ទង​នឹង​ការងារ​ ឬ​ក៏​សំណួរ​ពី​កម្មវិធី​ដែល​អ្នក​ចូលរួម​ ជា​អ្វី​ដែល​អ្នក​គួរ​ពិចារណា​។

8
បើ​អ្នក​គ្មាន​អ្វី​និយាយ​ និយាយ​ពី​កម្មវិធី​ក៏​បាន ៖

Gelbard និយាយ​ថា​ អ្នក​អាច​និយាយ​ពី​រឿង​ទូទៅ​ពី​កម្មវិធី​ដែល​អ្នក​ចូលរួម​ ដើម្បី​ជា​ប្រធាន​បទ​សន្ទនា​របស់​អ្នក​។

9
ផ្ញើ​សារ​បន្ទាប់​ពី​កម្មវិធី​ចប់ ៖

បន្ទាប់​ពី​អ្នក​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​គេ​ហើយ អ្នក​គួរ​ផ្ញើ​សារ​ ហើយ​ធ្វើ​ការ​ណាត់​ជួប​ផ្ទាល់​ ឬ​តាម​ទូរស័ព្ទ​ ឬ​ដើម្បី​បន្ត​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ពួក​គេ​។ អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ផង​ដែរ តាម​រយៈ​ LinkedIn និង​បណ្ដាញ​សង្គម​ផ្សេង​ៗ​។

10
ផ្ដោត​ទៅ​ការ​អោយ​ជា​ជាង​ការ​ទទួល​ ៖

ទំនាក់ទំនង​ថ្មី​ដែល​ផ្ដល់​នូវ​ជំនួយ​ដោយ​គ្មាន​ការ​ចង់​បាន​អ្វី​ត្រឡប់​មក​វិញ​ ​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា ទំនាក់ទំនង​ដែល​មាន​តម្លៃ​ខ្លាំង​ណាស់។ Gelbard​ បាន​និយាយ​ថា “គេ​នឹង​មើល​ឃើញ​​អ្នក​ជា​ធនធាន​មនុស្ស​ម្នាក់​ដ៏​ល្អ​រួច​គេ​​អាច​នឹង​​ណែនាំ​អ្នក​ដល់​អ្នក​ដទៃ​”។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • ១០ ចំណុច​ដែល​អាច​ជួយ​ឲ្យ​អ្នក​ពូកែ​ខាង​ទំនាក់​ទំនង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ជីវិតនិងសង្គម
Tags: