ជំងឺភ្នែកឡើងបាយ ត្រូវរកជំនួយពីវីតាមីន C

6 Videos


ជំងឺភ្នែកឡើងបាយ ឬ ភ្នាសបាំងស្រទាប់ភ្នែក គឺច្រើនកើតមានពេលឈានដល់វ័យចំណាស់ និង អាចធ្វើឱ្យឈានដល់ខ្វាក់ភ្នែកផងក៏មាន ។ មូលេហេតុនៃជំងឺនេះគឺគេនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែអ្នកជំនាញខាងសុខភាព យល់ថា បញ្ហាស្ត្រេះ និង កើននូវសារធាតុអុកស៊ីត គឺជាមូលហេតុដែលអាចកាត់បន្ថយដល់សារធាតុប្រូតេអ៊ីនទៅចិញ្ចឹមកញ្ចក់ភ្នែក ។

យោងទៅតាមការសិក្សាជាច្រើនបានឱ្យដឹងថា ការបរិភោគអាហារដែលសំបូរដោយវីតាមីន C ច្រើនអាចជួយបន្ថយល្បឿននិងរយៈពេលនៃការកើតជំងឺនេះបាន ។ ជំងឺនេះច្រើនធ្វើឱ្យកែវភ្នែកឡើងស្រអាប់ ត្រង់កញ្ចក់ភ្នែក និង ពេលខ្លះមានឡើងគ្រាប់ស ដូចជាគ្រាប់ បាយដូច្នោះដែរ ។ វាជាបញ្ហានៃការបាត់បង់ចក្ខុប្រសាទជាពិសេសទៅលើមនុស្សវ័យចាប់ពី ៤០ ឆ្នាំ ឡើងទៅ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះអ្នកគួរពិសារអាហារ និង បន្លែដែលមានវីតាមីន C ឱ្យបានច្រើន ។ វីតាមីន C មានសំបូរច្រើននៅក្នុងសណ្តែក ម្នាស់ និង ល្ហុង ។

តាមលទ្ធផលនៃការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Ophthalmology ក៏បង្ហាញ ឱ្យដឹងថា កត្តាបរិស្ថាន និង របបអាហារ ក៏ជាមូលហេតុដែលអាចប៉ះពាល់ផងដែរ ក្រៅពីកត្តាហ្សែន តំណពូជ ។
លទ្ធផលនៃការសិក្សានេះបានបញ្ជាក់យ៉ាងច្បាស់ថា ការពិសាវីតាមីន C ច្រើន គឺមានអត្រាប្រឈមនឹងជំងឺភ្នែកឡើងបាយទាបបំផុតគឺ ៣៣% ជាងអ្នកមិនបានពិសាអាហារមានវីតាមីន C ៕ សុផល