ស្ត្រី​កូរ៉េម្នាក់ ញៀន​នឹង​ការ​​វះកាត់​កែ​សម្ផស្សពេក ​ប្រែ​​ក្លាយជា “ក្បាលជ្រូក”

ស្ត្រី​ជនជាតិ​កូរ៉េ​​ ដែល​ញៀន​នឹង​ការ​កែសម្ផស្ស​យ៉ាងធ្ងន់​ធ្ងរ បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយ​សារ​ប្រតិកម្ម​នៃ​សារជាតិ​​ផ្លាស្ទិក ដែល​នាង​បាន​វះកាត់​ដាក់។ នាងឆ្កួតលីលា​រហូត​ដល់​យក​ ប្រេងឆា​ ទៅ​ចាក់​បញ្ចូលមុខ​ខ្លួនឯង រហូត​ប្រែទ្រង់ទ្រាយ​មុខយ៉ាង​ដំណំ។​

អ្នកបង្ហាញម៉ូដ​ នាង​ Hang Mioku ធ្វើ​ការ​កែកុន​ទម្រង់មុខ​ដំបូង កាល​ពី​នាង​អាយុបាន​២៨ឆ្នាំ នៅប្រទេស​ជប៉ុន។ នាង​បាន​ធ្វើការ​កែ​សម្ផស្ស​ដោយ​ចាក់​សារធាតុ Silicone​ ចូលក្នុងមុខ​ ជាច្រើនលើ​ក​ច្រើន​សារ។ ប៉ុន្ដែ​ខ្លួននាងហាក់​ដូចជា​ប្រឆាំង​នឹង​សារធាតុ​កែសម្ផស្សនោះ ទើប​គ្រូពេទ្យ​បាន​ណែនាំ​នាង​ឲ្យ​បញ្ឈប់​ការ​វះកាត់​កែសម្ផស្ស ដើម្បី​បង្ការ​កុំ​ឲ្យ​សភាព​ការណ៍​កាន់តែអាក្រក់។

បដិសេធនឹង​ដំបូន្មាន​​របស់​គ្រូពេទ្យ នាង​បាន​ដល់​ថ្នាក់ ជ្រុល​ខ្លួន​ទៅ​ទិញ​ផលិត​ផល​ពី​ទីផ្សារងងឹត​ យក​មក​ចាក់​លើ​ផ្ទៃ​មុខ។ ជា​លទ្ធផល អ្វីដែលនាង​បាន​ចាក់​ទៅ​ក្នុង​មុខ​នោះ ជា​ប្រេង​ឆា​ធម្មតា ដែល​វា​បង្ក​ផល​ប៉ះ​ពាល់​ឲ្យ​មុខ​ នាង​ប្រែ​ជា​ខូច​ទ្រង់​ទ្រង់​​រហូត​ក្លាយ​ជា​ដូចក្បាល​ជ្រូក យ៉ាង​ចម្លែក។

អាចនិយាយ​បាន​ថាវាជាសំណាង ដែល​មាន​ទស្សនិកជន​មួយ​ចំនួន បាន​បរិច្ចាក​ទៅ​នាង ដើម្បី​ការ​វះ​កាត់​កែ​សម្រួល​បញ្ហា​ផ្ទៃមុខ​ដ៏អាក្រក់នេះ។

​​​​​​សូមទស្សនា​វីដេអូ​ខាងក្រោម​ ដែល​ស្រង់​ពី​សារពត៌មានចិន៖

 

ដោយ៖ NEA
ប្រភព៖

  • ស្ត្រី​កូរ៉េម្នាក់ ញៀន​នឹង​ការ​​វះកាត់​កែ​សម្ផស្សពេក ​ប្រែ​​ក្លាយជា “ក្បាលជ្រូក”已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: