Henry ៖ Messi ប្រៀប​ដូចជា​សត្វ​ប្រមាញ់​ដ៏​សាហាវ​​

មុន​ជំនួប​រវាង​ក្លឹប​ Arsenal នឹង​ Barcelona មក​ដល់​អតីត​វីរបុរស​របស់​ក្លឹប​ Arsenal គឺ​ Thierry Henry បាន​និយាយ​ថា​ Arsenal គួរ​តែ​​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លឹប​ Barcelona គឺ​ Lionel Messi ព្រោះ​គេ​ប្រៀប​ដូចជា​សត្វ​ប្រមាញ់​យ៉ាង​សាហាវ​អញ្ចឹង​ ។

ដោយ​ Henry បាន​ប្រាប់​ The Sun ថា​ « ប្រសិន​បើ​ Messi ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​កំពូល​របស់​គេ​គឺ​គ្មាន​ក្រុម​ណា​ក្នុង​អាច​បញ្ឈប់​គេ​បាន​ឡើយ​ គឺ​ប្រៀប​ដូចជា​សត្វ​ប្រមាញ់​ដែល​សាហាវ​អាច​ឆក់​យក​ជីវិត​គូ​ប្រជែង​របស់​ខ្លួន​គ្រប់​ពេល​អញ្ចឹង​ដូចនេះ​មិន​គួរ​ប្រហែស​ចំពោះ​គេ​ឡើយ​ » ។

Henry បន្ត​ថា​ « ជួន​កាល​យើង​ស្ទើរ​តែ​គិត​ថា​ Messi មិន​មែន​ជា​មនុស្ស​ធម្មតា​ដែល​រស់​ក្នុង​ផែន​ដី​ គឺ​គាត់​ហាក់​ដូចជា​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ខុស​ពី​គេ​ ។ ខ្ញុំ​អន្ទះសា​ចង់​មើល​ការ​ប្រកួត​រវាង​ Arsenal នឹង​ Barcelona នៅ​ទឹក​ដី​ Emirate Stadium នៅ​អង្គារ​នេះ​ខ្លាំង​ណាស់​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Henry ៖ Messi ប្រៀប​ដូចជា​សត្វ​ប្រមាញ់​ដ៏​សាហាវ​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: