និយមន័យទាំង១២ ក្នុងជិវិត ដែលនឹង​ជ្រៀតដល់បេះដូងអ្នក

មានពាក្យជាច្រើនដែលត្រូវបានប្រើប្រាស់ក្នុងជីវភាពប្រចាំរបស់មនុស្ស។ ពាក្យទាំងនោះ សុទ្ធសឹងត្រូវបានកំណត់ន័យយ៉ាងច្បាស់ ដោយយោងតាមវចនានុក្រម ឬការចំណាំរបស់មនុស្ស។ ប៉ុន្ដែបើមើលពីជ្រុងម្ខាងទៀតនៃជិវិត យើងនឹងឃើញនូវអត្ថន័យបែបផ្សេងទៀត សម្រាប់ពាក្យសំខាន់ៗមួយចំនួនក្នុងការរស់នៅរបស់យើង ដែលគួរឲ្យយើងពិចារណា។

“ឪពុក”

គឺជាគណនីធនាគារ ដែលអ្នកមិនដែលសូម្បីតែដាក់ប្រាក់មួយសេនចូល តែអ្នកអាចដកប្រាក់យ៉ាងច្រើនតាមដែលអ្នកត្រូវការ មិនថាពេលណា ឬទីណា។

“ម្ដាយ”

មនុស្សម្នាក់ដែលឃើញពីភាពអស្ចារ្យបំផុត ក្នុងខ្លួនអ្នក បើទោះបីអ្នកធ្វើឲ្យគាត់ឈឺក្បាលយ៉ាងណាក៏ដោយ។

“បងប្អូនស្រី”

ជាស្រមោលមួយ នៃម្ដាយរបស់អ្នក ដែលគាត់យល់ពីអ្នកតាំងពីក្បាលដល់ចុងជើង ហើយជាមនុស្សដែលអ្នកអាចចែករំលែកនូវរឿងរ៉ាវជិវិតរបស់អ្នកបានដោយគ្មានលក្ខខណ្ឌ

“បងប្អូនប្រុស”

ជាមនុស្សម្នាក់ដែលតែងតែចាំជួយ រាល់ពេលដែលអ្នកត្រូវការគាត់។ ជាអ្នកចាំលើកអ្នកឡើងពេលអ្នកដួល និងជាមិត្តជានិរន្ដរបស់អ្នក…

“គ្រួសារ”

ជាបណ្ដុំនៃមនុស្ស ដែលស្រឡាញ់ និងគាំទ្រគ្នាទៅវិញទៅមក ឆ្លងកាត់ទាំងពេលវេលាល្អ និងអាក្រក់…

“មិត្តភក្ដិ”

ក្រុមមនុស្សដែលធ្វើឲ្យអ្នកសើចឮជាងមុន ញញឹមស្រស់ជាងមុន និងធ្វើឲ្យជិវិតរបស់អ្នកប្រសើរជាងមុន…

“ក្ដីស្រឡាញ់”

ជាពេលដែលសុភមង្គលរបស់អ្នក ជាសុភមង្គលរបស់មនុស្សម្នាក់ផ្សេង។

“ស្នាមញញឹម”

គឺជាអ្វីម៉្យាងដ៏ស្រស់ស្អាតបំផុតដែលអ្នកប្រកាន់ខ្ជាប់បាន។

“អតីតកាល”

ទោះបីអ្នកវិលទៅរកវាប៉ុន្មានដងក៏ដោយ ក៏គ្មានអ្វីថ្មីឲ្យយើងឃើញដែរ។

“ក្ដីសង្ឃឹម”

ជាសំនៀងថ្នមខ្សឹបៗថា “ប្រហែលជាអាច” ខណៈដែលពិភពលោកទាំងមូលកំពុងប្រកាន់ថា “ទេ”។

“អាថ៌កំបាំង”

អាចជារឿងសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់នរណាម្នាក់ទេ។

“ចិត្តគំនិត”

ជាទាសករដ៏ស្រស់ស្អាត និងជាគ្រូដ៏គ្រោះថ្នាក់។

និយមន័យដែលបានលើកឡើងនេះ ជាគំនិតដែលស្រង់ចេញពីទស្សនៈរបស់ពួកបស្ចឹមប្រទេស ដែលវាហាក់ដូចជាមានលក្ខណៈពិសេសដាច់ដោយឡែក។ សង្ឃឹមថា គោលគំនិតទាំងនេះ អាចប្រើជាទស្សនៈទានសម្រាប់ប្រិយមិត្តបាន។

ដោយ៖ NEA
ប្រភព៖ ViralBuzz

  • និយមន័យទាំង១២ ក្នុងជិវិត ដែលនឹង​ជ្រៀតដល់បេះដូងអ្នក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: