កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​រក​បាន​២​គ្រាប់​ជួយ​​ Liverpool យក​ឈ្នះ​យប់​មិញ​

ក្នុង​ការ​ប្រកួត​កាល​ពី​រាត្រី​ម្សិល​មិញ​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​មួយ​រូប​គឺ​កីឡាករ​ Roberto Firmino បាន​ស៊ុត​២​គ្រាប់​​ជួយ​ឲ្យ​ក្លឹប​ហង្ស​ក្រហម​ Liverpool បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ប្រផិត​ប្រផើយ​៥ទល់​នឹង​៤​ក្លឹប​ Norwich City ។

ដោយ​២​គ្រាប់​របស់​ Firmino យប់​មិញ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ ( ១៨និង​៦៣​ ) ខណៈ​៣​គ្រាប់​ទៀត​របស់​ Liverpool គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Jordan Henderson នៅ​នាទី​៥៥ ដោយ​កីឡាករ​ Jame Milner នៅ​នាទី​៧៥​ និង​​មួយ​គ្រាប់​ទៀត​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Adam Lalana នៅ​នាទី​៩០+៥​ ។

ដោយ​ឡែក​៤​គ្រាប់​របស់​ Norwich ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Dieudonne នៅ​នាទី​២៩​ កីឡាករ​ Naismith នៅ​នាទី​៤១​ កីឡាករ​ Wes Hoolahan នៅ​នាទី​៥៤​( ដែល​ជា​បាល់​ពិន័យ​១១​ម៉ែត្រ​និង​មួយ​គ្រាប់​ ទៀត​ដោយ​កីឡាករ​ Bassong នៅ​នាទី​៩០+២​ ។

សូម​បញ្ជាក់​ថា​គិត​ទាំង​២គ្រាប់​យប់​មិញ​កីឡាករ​ Roberto Firmino បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២០​ប្រកួត​កន្លង​មក​​ឲ្យ​ Liverpool ។

អត្ថបទ ៖ វិចទ័រ

  • កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​រក​បាន​២​គ្រាប់​ជួយ​​ Liverpool យក​ឈ្នះ​យប់​មិញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:វីដេអូ
Tags: