Micale ៖ Neymar គឺ​ដូចជា​ Monster អីចឹង​

ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Rio Olympics ក្រុមជម្រើសប្រេស៊ីលបានទទួលជ័យជំនះយ៉ាងអស្ចារ្យដោយលទ្ធផល៦ទល់នឹង០លើក្រុមហុងដូរ៉ាស ។

យ៉ាងណាក្នុងការប្រកួតខ្សែប្រយុទ្ធឆ្នើមគឺកីឡាករ Neymar បានសាងកំណត់ត្រាថ្មីមួយគឺស៊ុតបញ្ចូលទីលឿនបំផុតក្នុងព្រឹត្តការណ៍ Olympics Game គឺគេស៊ុតបញ្ចូលទីតាំងពីវិនាទីទី១៥នៃការប្រកួតចាប់ផ្ដើម ខណៈការប្រកួតនេះដែរគេរកបាន២គ្រាប់ ។

យ៉ាងណាពាក់ព័ន្ធការបង្ហាញទម្រង់លេងនេះគ្រូបង្វឹកប្រេស៊ីលគឺលោក Rogerio Micale បាននិយាយថា « Neymar គឺប្រៀបដូចជា Monster អីចឹងនៅក្នុងការប្រកួត គេបានទម្រង់លេងយ៉ាងល្អ គេជាកីឡាករមួយរូបដែលមានទេពកោសល្យអស្ចារ្យមកពីធម្មជាតិ ហើយការអភិវឌ្ឍទម្រង់លេងរបស់គេគឺកាន់តែល្អ » ។

Micale បន្តថា « Neymar នឹងកីឡាករប្រេស៊ីលដទៃទៀតបានដើរមកលើផ្លូវដ៏វែងឆ្ងាយហើយពួកយើងជិតឈានដល់គោលដៅដែលចង់បានហើយនោះគឺមេដាយមាស ពួកយើងជួបបញ្ហានៅពេលចាប់ផ្ដើមតែពួកបន្តជំនះវាឥឡូវយើងត្រូវជួបជាមួយអាល្លឺម៉ងនៅវគ្គផ្ដាច់ព្រ័ត្រដូចនេះយើងនឹងប្រឹងប្រែងធ្វើឲ្យបានល្អបំផុត » ។

ខាងក្រោមជាវីដេអូបង្ហាញសមត្ថភាព Neymar ស៊ុតបញ្ចូលទីនៅវិនាទីទី១៥ក្នុងការប្រកួតនេះ ៖

ប្រភព ៖