លោក​អ្នក​ចង់​បាន​ដំណើរ​កម្សាន្ត​វិស្សមកាល​ Free Free មែន​ទេ?

ជា​ធម្មតា​នៅ​ថ្ងៃ​វិស្សមកាល​ មនុស្ស​ភាគ​ច្រើន​តែង​តែង​ចង់​បាន​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ ក៏​ប៉ុន្តែ​ពួកគេ​ច្រើន​តែ​ជួប​នឹង​បញ្ហា​មួយ​ គឺ​ថវិកា​មិន​គ្រប់​គ្រាន់​ ឬ​មិន​មាន​ថវិកា​សម្រាប់​ដើរ​កម្សាន្ត​ ។ ដូចនេះ​ ប្រសិន​បើ​លោក​អ្នក​មិន​មាន​លទ្ធភាព​សម្រាប់​ការ​ចំណាយ​ច្រើន​ក្នុង​ដំណើរ​កម្សាន្ត​វិស្សមកាល​ទេ​ លោក​អ្នក​អាច​ជ្រើស​រើស​ប្រភេទ​ដំណើរ​កម្សាន្ត​វិស្សមកាល​ Free ឬ​ដែល​ចំណាយ​ថវិកា​តិច​​ខាង​ក្រោម​ ៖

១. វិស្សមកាល​ដោយ​ទៅ​ធ្វើ​ការ​ស្ម័គ្រចិត្ត​នៅ​ទី​ឆ្ងាយ

លោក​អ្នក​ចង់​បាន​ដំណើរ​កម្សាន្ត​វិស្សមកាល​ Free Free មែន​ទេ?

អ្នក​អាច​ជ្រើស​រើស​​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ទៅ​កាន់​ទីកន្លែង​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត​ ហើយ​អាច​ចំណាយ​ពេល​វិស្សមកាល​របស់​អ្នក​នៅ​ទីនោះ​ផង​ដែរ​ ដូច​ជា​ការ​ស្ម័គ្រ​ចិត្ត​ទៅ​​ធ្វើ​ការងារ​សប្បុរសធម៌​ ចុះ​ជួយ​ជន​ក្រីក្រ​​ ឬ​ទៅ​បង្រៀន​ក្មេង​ៗ​នៅ​ជន​បទ​ដាច់ស្រយាល​ និង​ដាំ​ដើមឈើ​ ជាដើម​ ។ ការ​ធ្វើ​បែប​នេះ​ អ្នក​អាច​បំពេញ​ការងារ​ជា​ប្រយោជន៍​ដល់​សង្គម​ផង និង​រីករាយ​ថ្ងៃ​វិស្សមកាល​របស់​អ្នក​ផង​ដែរ ដោយ​មិន​ចំណាយ​ថវិកា​ច្រើន​ឡើយ ។

២. វិស្សមកាល​នៅ​កសិដ្ឋាន ឬ​នៅ​ផ្ទះ​មិត្ត​ភក្តិ​របស់​អ្នក​នៅ​ជនបទ​

លោក​អ្នក​ចង់​បាន​ដំណើរ​កម្សាន្ត​វិស្សមកាល​ Free Free មែន​ទេ?

លោក​អ្នក​អាច​ចំណាយ​ពេល​វិស្សមកាល​របស់​អ្នក​នៅ​តាម​កសិដ្ឋាន​ ឬ​ផ្ទះ​មិត្ត​ជិត​ស្និត​ណា​ម្នាក់​របស់​អ្នក​ដែល​នៅ​ជនបទ​​ ដោយ​ក្នុង​នោះ​អ្នក​អាច​រីករាយ​នឹង​ទេស​ភាព​ស្រស់​ស្អាត​នៅ​ទី​ជនបទ​ ខ្យល់​អាកាស​បរិសុទ្ធ​ បរិយាកាស​ស្ងប់ស្ងាត់​។​ អ្នក​អាច​សុំ​គេ​ធ្វើ​ការ​នៅ​ក្នុង​កសិដ្ឋាន​ជា​ថ្នូរ​ទៅ​នឹង​ បន្ទប់​ស្នាក់នៅ​ និង​អាហារ​ប្រចាំ​ថ្ងៃ។ ដូចនេះ​ ហើយ​អ្នក​មិន​បាច់​ចំណាយ​ច្រើន​នោះ​ទេ ។

អត្ថបទ​ ៖ Sophany
រក្សាសិទ្ធិដោយ CAMBOMAG ហាម​ចំលង​យក​​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាតិ

  • លោក​អ្នក​ចង់​បាន​ដំណើរ​កម្សាន្ត​វិស្សមកាល​ Free Free មែន​ទេ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: