សម្រស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​ល្បី​ៗ​ទាំង៣​ ក្រោយ​កាន់​តំណែង​បាន​ជិត​២អណ្តត្តិ

រូប​ភាព​ប្រៀបធៀប​ដំបូង​នេះ​ គឺ​ លោក​ប៉ារាក់​ អូបាម៉ា​​, រូប​ខាង​ឆ្វេង​គឺ​បាន​ថត​​នៅ​ពេល​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា​ជា​លើក​ដំបូង​នៅ​ State of Union នៅ​ឆ្នាំ​២០០៩( ការ​ថ្លែង​សុន្ទរកថា​របស់​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិចក្នុង​សម័យ​ប្រជុំ​រួម​មួយ​របស់​សភា​សហរដ្ឋ​អាមេរិក )​ ហើយ​រូប​ខាង​ស្តាំ​ គឺ​ នៅ​ថ្ងៃ​អង្គារ​ទី​១២​ នេះ​ឯង​ ។​

​​លោក​ប៉ារ៉ាក់​ អូបាម៉ា​មើល​ដូច​ជា​ក្មេង​នៅ​ចំហៀង​រូប​ខាង​ឆ្វេង​ ខណៈ​ដែល​រូប​មួយ​ទៀត​អាច​អោយ​យើង​ឃើញ​នៅ​សក់​ស្កូវ​ និង​ ស្នាម​ជ្រេវ​ជ្រាញ​របស់​គាត់ ។

កាល​ពី​ឆ្នាំ​មុន​ ប្រធានាធិបតី​រូប​នេះ​​ក៏​បាន​ទទួល​ស្គាល់​ពី​ភាព​ចំណាស់​របស់​ខ្លួន​ ដោយ​បាន​លើក​ឡើង​ថា​ ៖ “កាល​ពេល​ដែល​ខ្ញុំ​ទើប​មក​កាន់​តំណែង​ដំបូង​, ខ្ញុំ​មិន​មាន​ឡើយ​សក់​ស្កូវ​ តែ​បើ​មើល​ឥឡូវ​នេះ​ខ្ញុំ​សំបូរ​វា​ណាស់​។ ខ្ញុំ​មិន​លាប​ពណ៏​សក់​នោះទេ​​ ហើយ​អ្នក​ដឹក​នាំ​ដទៃ​ទៀត​ក៏មិន​លាប​ដែរ​ ខ្ញុំ​នឹង​មិន​ប្រាប់​ថា​ជា​អ្នក​ណា​ តែ​ជាង​កាត់​សក់​ពួក​គាត់​ប្រាកដ​ជា​ដឹង​” ទស្សនាវដ្តី​ Time បាន​បង្ហោះ​នូវ​រូបភាព​ប្រៀបធៀប​ខាង​ក្រោម​ ដែល​វា​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តេញ​សង្គម​នានា​ ៖

សម្រស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​ល្បី​ៗ​ទាំង៣​ ក្រោយ​កាន់​តំណែង​បាន​ជិត​២អណ្តត្តិ

ការ​ដែល​មាន​ភាព​ជ្រាវជ្រួញ​នេះ​ មិន​មែន​កើត​មាន​តែ​លើ​លោក​ អូបាម៉ា​តែ​ម្នាក់​នោះ​ទេ​ តែ​ប្រធានាធិបតី​អាមេរិក​ជា​ច្រើន​ក៏បាន​ជួប​រឿង​ដូច​គ្នា​នេះ​ផង​ដែរ​ ខាងក្រោម​ជា​វីដេអូ​ខ្លី​បង្ហាញ​ពី​រូបភាព​សម្រស់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​ក្នុង​រយៈពេល​ប្រហែល​២០​ឆ្នាំ​ចុងក្រោយនេះ​

​​
ចុចត្រង់នេះ ដើម្បីអាន​ ៖

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • សម្រស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​ល្បី​ៗ​ទាំង៣​ ក្រោយ​កាន់​តំណែង​បាន​ជិត​២អណ្តត្តិ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: