ធ្វើ​ជា​ជ្រុះ​ទូរសព្ទ​ មនុស្ស​មួយ​ចំនួន​ប្រាប់​គាត់​ និង​ប្រគល់​ឲ្យ​គាត់​វិញ ប៉ុន្តែ​បុរស​ម្នាក់​​​បែរ​ជា …

ការចង់បានរបស់អ្នកដទៃវាមិនមែនជារឿងល្អនោះទេ អ្វីដែលមិនមែនជារបស់យើង ទោះបីជាបានមកក៏មិនបានធ្វើឲ្យយើងសប្បាយចិត្តនោះដែរ។ ប៉ុន្តែបើទោះបីជាដឹងថាការយករបស់អ្នកដទៃវាមិនមែនជារឿងល្អ មនុស្សមួយចំនួនតូចនៅតែប្រព្រឹត្តិ ដោយការបន្លំយក ឬ យករបស់ដែលគេបានភ្លេច ឬ ជ្រុះដោយមិនដឹងខ្លួន រក្សាទុកជារបស់ខ្លួន។

ជាក់សម្ដែងនៅក្នុងវីដេអូខាងក្រោមនេះគឺជាការធ្វើតេស្តសាកល្បងមនុស្សមួយក្រុម ដើម្បីចង់ដឹងថានរណាដែលជាមនុស្សដែលចង់បានរបស់អ្នកដទៃ ដោយតារា Youtube ដ៏ល្បីម្នាក់ដែលមានឈ្មោះថា Johal បានក្លែងជាបុរសម្នាក់ដែលជ្រុះទូរសព្ទដោយមិនដឹងខ្លួន នៅពេលធ្វើជាជ្រុះនោះគាត់បានដើរទៅមុខធ្វើជាមិនដឹងខ្លួន មនុស្សមួយចំនួនពេលឃើញ Johal ជ្រុះទូរសព្ទបានហៅគាត់និងប្រាប់គាត់ថា គាត់ជ្រុះទូរសព្ទ ប៉ុន្តែមានបុរសម្នាក់មិនត្រឹមតែមិនប្រាប់នោះទេថែមទាំងរើសវាលាក់ទុក ហើយឆ្លើយថាមិនបានឃើញពេល Johal ត្រលប់មករកទូរសព្ទវិញទៀតផង ប៉ុន្តែនៅពេលដែល Johalប្រាប់ថា គាត់បានដាក់កាមេរ៉ាបង្កប់ដើម្បីថតសកម្មភាពនោះ បុរសនោះក៏ព្រមប្រគល់ទូរសព្ទឲ្យវិញ។

ប៉ុន្តែរឿងដ៏គួរឲ្យហួសចិត្តមួយទៀតគឺ បុរសម្នាក់ទៀតដែលបានរើសយកទូរសព្ទរបស់ Johal ហើយចូលទៅក្នុងរថយន្តធ្វើមិនដឹង ពេលដែល Johal សួរក៏ប្រាប់ថាមិនឃើញ ប៉ុន្តែនៅពេលប្រាប់ថាដាក់កាមេរ៉ាថតសកម្មភាពនោះ បុរសនោះបែរជាចេញពីក្នុងរថយន្តមិនត្រឹមតែមិនព្រមប្រគល់ឲ្យនោះទេ ថែមទាំងបោកទូរសព្ទនោះបោះចោលទៀតផង។ នេះគឺជាគំរូអាក្រក់មួយដែលប្រិយមិត្តមិនគួរយកតាមនោះទេ ៕

  • ធ្វើ​ជា​ជ្រុះ​ទូរសព្ទ​ មនុស្ស​មួយ​ចំនួន​ប្រាប់​គាត់​ និង​ប្រគល់​ឲ្យ​គាត់​វិញ ប៉ុន្តែ​បុរស​ម្នាក់​​​បែរ​ជា …已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: