ខឹង​មាន​កូន​រំលោភ​លែង​បាន ​ISIS បង្ខំ​ស្ត្រី​ទាសករ​ផ្លូវ​ភេទ​ឲ្យ​រំលូត​​​ដើម្បី​​អាច​រំលោភ​បន្ត

ក្រុម​ISIS បាន​បង្ខំ​ឲ្យ​ស្ត្រី​ទាសករ​ប្រើប្រាស់​វិធី​ពន្យារ​កំណើត​ដោយ​លេប​ ឬ​ចាក់​ថ្នាំ​ ដើម្បី​ធានា​ថា​ ស្ត្រី​ទាំង​នោះ​អាច​ត្រូវ​បាន​ក្រុម​ខ្លួន​រំលោភ​ដោយ​មិន​បាច់​ខ្វល់ខ្វាយ​ពី​រឿង​មាន​កូន​។ ជាមួយ​គ្នា​នេះ​ ក្នុង​ករណី​មាន​កូន​ មាន​ការ​រាយការណ៍​ថា​ ស្ត្រី​ដែល​មាន​កូន​ទាំង​នោះ​ ត្រូវ​បាន​បង្ខំ​ឲ្យ​រំលូត​កូន​ចេញ ដើម្បី​ឲ្យ​ពួក​ក្រុម​នេះ​ អាច​បន្ត​រំលោភ​​ពួក​នាង​បាន​ទៀត​។

ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ជំរិត និង​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​ដោយ​ក្រុម​ISIS បាន​ប្រាប់​ឲ្យ​ដឹង​ថា ​បុរស​ដែល​ជា​សមាជិក​ក្រុម​នេះ​ បាន​ឲ្យ​ថ្នាំ​ពន្យារ​កំណើត​មួយ​ប្រអប់​ដល់​នាង​ ហើយ​ជា​រៀងរាល់​ថ្ងៃ​ នាង​ត្រូវ​លេប​ថ្នាំ​នេះ​នៅ​ចំពោះ​មុខ​គេ​​។ នៅ​ពេល​ដែល​នាង​អស់​ថ្នាំ​ គេ​នឹង​ផ្ដល់​ប្រអប់​ថ្នាំ​ថ្មី​ ហើយ​នៅ​ពេល​ដែល​នាង​ត្រូវ​បាន​លក់​ពី​បុរស​ម្នាក់​ទៅ​កាន់​​បុរស​ម្នាក់​ទៀត​ នាង​ក៏​ត្រូវ​យក​ប្រអប់​ថ្នាំ​នេះ​តាម​ខ្លួន​ផង​ដែរ​។

ក្រៅ​ពី​ស្ត្រី​ខាង​លើ​ មាន​ស្ត្រី​Yazidi រាប់​រយ​នាក់​ទៀត​ ដែល​ត្រូវ​បាន​ក្រុម​ទាហាន​ISIS ចាត់​ទុក​ថា​ជា​របស់​សម្រាប់​បូជា​ដល់​ពួកគេ​ ហើយ​ដែល​ត្រូវ​បាន​រំលោភ​ដោយ​សមាជិក​ក្រុម​នេះ។ ជាមួយ​គ្នា​នេះ​ដែរ​ មាន​ស្ថិតិ​​បង្ហាញ​ថា​ ក្នុង​ចំណោម​ជន​រងគ្រោះ​នៃ​អំពើ​រំលោភ​ចំនួន​៧០០​នាក់​ ដែល​បាន​ទទួល​ការ​ព្យាបាល​ពី​គ្លីនិក​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ មាន​៥ភាគរយ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទៃពោះ​ក្នុង​ពេល​ដែល​ពួកគេ​ត្រូវ​បាន​យក​ទៅ​ធ្វើ​ជា​ទាសករ​។

អង្គការ​សហប្រជាជាតិ​ជឿ​ថា​ មាន​ស្ត្រី​រាប់ពាន់​នាក់​ រួម​ទាំង​ក្មេង​ស្រី​អាយុ​១២​ ផង​ដែរ​នោះ​ ត្រូវ​បាន​ចាប់​ជំរិត​ និង​ចាប់​រំលោភ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ជីហាត​ ដែល​ជា​ទូទៅ​ផ្ដល់​ទាសករ​ផ្លូវ​ភេទ​ជា​រង្វាន់​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​របស់​ក្រុម​ខ្លួន​។

ប្រែ​សម្រួល៖ Sophany
ប្រភព​៖

  • ខឹង​មាន​កូន​រំលោភ​លែង​បាន ​ISIS បង្ខំ​ស្ត្រី​ទាសករ​ផ្លូវ​ភេទ​ឲ្យ​រំលូត​​​ដើម្បី​​អាច​រំលោភ​បន្ត已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: