អ្នក​កាសែត​របស់ BBC ម្នាក់​យក​ញញួរ​ដំ​ផ្ទាំង​កញ្ចក​ដែល​​ប្រើ​សម្រាប់​ក្រាល​លើ​ស្ពាន​កញ្ចក់​ដ៏​វែង​ និង​ខ្ពស់​បំផុត​នៅ​​​លើ​ពិភព​លោក

កាលពីសប្ដាហ៍មុន អ្នកកាសែតរបស់ BBC ម្នាក់គឺលោក Dan Simmons ត្រូវបានក្រុមហ៊ុនសំណងដែលបានសាងសង់ស្ពានកញ្ចក់ដ៏វែង និងខ្ពស់ជាងគេបំផុតមួយនៅក្នុងប្រទេសចិន ក៏ដូចជាពិភពលោក អនុញ្ញាតឲ្យយកញញួរដំលើកញ្ចក់ដែលប្រើសម្រាប់ក្រាលលើស្ពាននោះដើម្បីបញ្ជាក់ថាវារឹងមុំានិងមានសុវត្ថិភាព។

 

ប៉ុន្តែផ្ទាំងកញ្ចក់ដែលអនុញ្ញាតឲ្យវាយនោះជាមួយផ្ទាំងផ្សេងទៀតដែលមិនទាន់ក្រាល គ្រាន់តែវាដូចគ្នានឹងផ្ទាំងកញ្ចក់ដែលក្រាលតែប៉ុណ្ណោះ។ ក្រោយការដំយ៉ាងខ្លាំងគេសង្កេតឃើញថាកញ្ចក់គ្រាន់តែមានស្នាមស្រាំបន្តិចតែប៉ុណ្ណោះ ប៉ុន្តែវាមិនបានប្រេះបែកបាក់ ចេញពីគ្នាដែលបណ្ដាលឲ្យមនុស្សធ្លាក់ទៅក្រោមនោះទេ។ ហើយការបញ្ជាក់នេះធ្វើឡើងដើម្បីធានាថាវាពិតជាមានសុវត្ថិភាពសម្រាប់អ្នកទស្សនា ដែលនឹងមិនមានករណីគ្រាន់តែធ្លាក់កែវទឹកពីលើបែកដូចជាករណីដែលកើតឡើងលើស្ពានកញ្ចក់ Yuntai កាលពីឆ្នាំមុននោះទេ។

គួរបញ្ជាក់ឲ្យដឹងផងដែរថាស្ពានមួយនេះសាងសង់ឡើងឆ្លងកាត់ជ្រលងភ្នំ Zhangjiajie ដែលមានប្រវែងរហូតទៅដល់ ៤៣០ ម៉ែត្រ និង មានកម្ពស់ផុតពីដីរហូតទៅដល់ ៣០០ ម៉ែត្រ ដែលអាចផ្ទុកអ្នកទស្សនាបានដល់ទៅ ៨០០ នាក់ឯណោះ។ ចំណែកឯកញ្ចក់ដែលក្រាលនៅលើស្ពាននោះមានកម្រាស់រហូតទៅដល់ ៥ សង់ទីម៉ែត្រ។ ហើយបើគ្មានការប្រែប្រួល ស្ពានមួយនេះនឹងបើកសម្ពោធជាសាធារណៈនៅចុងខែ តុលាខាងមុខនេះ៕

ប្រភព ៖  & 

  • អ្នក​កាសែត​របស់ BBC ម្នាក់​យក​ញញួរ​ដំ​ផ្ទាំង​កញ្ចក​ដែល​​ប្រើ​សម្រាប់​ក្រាល​លើ​ស្ពាន​កញ្ចក់​ដ៏​វែង​ និង​ខ្ពស់​បំផុត​នៅ​​​លើ​ពិភព​លោក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កីឡា
Tags: