អតីត​ប្រធាន​ក្លឹប​ Barcelona ជឿ​ជាក់​ថា​ Messi នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​ទេ​ប៉ុន្តែ​ Neymar …

កាល​ពី​ពេល​ថ្មីៗ​នេះ​អតីត​ប្រធាន​ក្លឹប​ Barcelona លោក​ Joan Laporta បាន​និយាយ​យ៉ាង​ជឿ​ជាក់​ថា​កីឡាករ​ Lionel Messi នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​ Barcelona នោះ​ទេ​ប៉ុន្តែ​ចំពោះ​​កីឡាករ​ Neymar អាច​នឹង​ចាក​ចេញ​ ។

ដោយ​លោក​ Laporta បាន​និយាយ​ថា​ « Messi គឺ​ជា​និមិត្ត​រូប​របស់​ក្លឹប​នឹង​របស់​អ្នក​គាំទ្រ​ ហើយ​គេ​ក៏​មាន​ក្ដី​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្លឹប​នឹង​អ្នក​គាំទ្រ​ដូចគ្នា​ ដូចនេះ​ខ្ញុំ​ជឿ​ជាក់​ថា​ Messi ក៏​មិន​ដាច់​ចិត្ត​ទៅ​ចោល​ក្លឹប​ដែល​ជា​ទី​ស្រលាញ់​របស់​គេ​នោះ​ទេ​ ហើយ​ក្លឹប​ក៏​ហាក់​គ្មាន​បំណង​លក់​គេ​ដូច​គ្នា​ » ។

យ៉ាង​ណា​លោក​ Laporta បាន​បន្ថែម​ថា​ « ចំពោះ​ Neymar គឺ​ជា​រឿង​ខុស​គ្នា​ ។ ពេល​នេះ​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់​ក្លឹប​កំពុង​ជួប​បញ្ហា​ដោយ​សារ​ការ​គ្រប់​គ្រង​មិន​បាន​ល្អ​ពី​ប្រធាន​ក្លឹប​ថ្មី​ ស្រប​ពេល​ដែល​ក្លឹប​ Man Utd កំពុង​តែ​ចង់​បាន​ Neymar ផង​នោះ​ ដូចនេះ​ក្លឹប​អាច​នឹង​ពិចារណា​ក្នុង​ការ​លក់​កីឡាករ​ដ៏​ល្អ​រូប​នេះ​ជាក់​ជា​មិន​ខាន​ ដើម្បី​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​ក្លឹប​ដែល​ធ្លាក់​ចុះ​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អតីត​ប្រធាន​ក្លឹប​ Barcelona ជឿ​ជាក់​ថា​ Messi នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​ទេ​ប៉ុន្តែ​ Neymar …已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: