Valentine’s day Showroom: រវាង​ Single និងMarried មួយ​ណា​ល្អ​ជាង​?

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដែល​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ជិត​ឈាន​មក​ដល់​ មនុស្ស​ភាគ​ច្រើន​ងាក​មក​គិត​ និង​ចាប់​អារម្មណ៍​ពី​រឿង​ស្នេហា​ ទំនាក់ទំនង​នានា​ ព្រម​ទាំង​ជីវិត​គូ​ផង​ដែរ​ ហើយ​ជា​ទូទៅ​គេ​តែង​បែងចែក​​មនុស្ស​ជា​ពីរ​ក្រុម គឺ​អ្នក​នៅ​លីវ​គ្មាន​គូ​ ឬ​សង្សារ​ និង​អ្នក​មាន​គូ​។ ដូចនេះ​ ឆ្លៀត​ក្នុង​ឱកាស​នេះ​ យើង​សូម​បង្ហាញ​នូវ​រូបភាព​ដែល​ប្រៀប​ធៀប​គ្នា​រវាង​ Single និង​ Married ។

Valentine’s day Showroom: រវាង​ Single និងMarried មួយ​ណា​ល្អ​ជាង​?

​ផ្នែក​លុយ​កាក់​ ៖ អ្នក​រៀប​ការ​ហើយ​ ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ជា​ច្រើន​ ដូចជា​ ការ​រួម​បញ្ចូល​ទ្រព្យ​សម្បត្តិ​ និង​ប្រាក់​ចំណូល​ដែល​រក​បាន​ចូល​​គ្នា​ជាដើម​​​ ប៉ុន្តែ​ហាក់​ត្រូវ​មាន​ការ​ត្បិតត្បៀត​ច្រើន​ក្នុង​ការ​ចាយវាយ​ ។ ចំណែក​អ្នក​Single ​វិញ​ មាន​សេរីភាព​ក្នុង​ការ​ជ្រើស​រើស​របៀប​ចាយវាយ​របស់​គេ​។

Valentine’s day Showroom: រវាង​ Single និងMarried មួយ​ណា​ល្អ​ជាង​?

ការ​ធ្វើ​លំហាត់​ប្រាណ​ និង​សម្រស់​៖ អ្នក​នៅ​ Single ភាគ​ច្រើន​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​សម្រស់​របស់​ខ្លួន និង​ខំ​ហាត់​ប្រាណ​ថែរក្សា​រាង​ ​ដើម្បី​ឲ្យ​គេ​មើល​មក​ស្អាត​ ចំណែក​អ្នក​មាន​គូ​ហើយ ​មិន​សូវ​ចាប់​អារម្មណ៍​លើ​ចំណុច​នេះ​ទេ​។ ការ​សិក្សា​បង្ហាញ​ថា​ មនុស្ស​ដែល​រៀប​ការ​ហើយ​ ច្រើន​តែ​ឡើង​ធាត់​ជាង​មុន​ ។

Valentine’s day Showroom: រវាង​ Single និងMarried មួយ​ណា​ល្អ​ជាង​?

ការ​គេង​សម្រាក​ ៖ អ្នក​Single អាច​គេង​បាន​ច្រើន​ជាង​ អ្នក​រៀបការ​ហើយ​ ត្បិត​អ្នក​រៀបការ​ហើយ​ ត្រូវ​ចែក​ពេលវេលា​គ្នា​ដើម្បី​សម្រាក​ និង​មើល​ថែទាំ​កូន​ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បើ​តាម​ CDCមនុស្ស​ជំទង់​ស្ទើរ​តែ​មួយ​ភាគ​បី​ គេង​មិន​បាន​គ្រប់គ្រាន់​នោះ​ទេ​ ទោះបី​ជា​គេ​នៅ​ Single ឬ​រៀបការ​ហើយ​ក៏​ដោយ​ ។
សត្វ​ចិញ្ចឹម​ ៖ បើ​តាម​ American Veterinary Medical Association អ្នក​មាន​គ្រួសារ​ហើយ​ច្រើន​តែ​មាន​សត្វ​ចិញ្ចឹម​ច្រើន​ជា​អ្នក​នៅ​ Single ប៉ុន្តែ​បច្ចុប្បន្ន អ្នក​Single ក៏​ចាប់​ផ្ដើម​មាន​សត្វ​ចិញ្ចឹម​ដែរ​ ព្រោះ​ថា​កាលណា​មាន​សត្វ​ចិញ្ចឹម​នោះ​គេ​នឹង​មិន​សូវ​ឯកា។

Valentine’s day Showroom: រវាង​ Single និងMarried មួយ​ណា​ល្អ​ជាង​?

អាពាហ៍ពិពាហ៍៖ សព្វ​ថ្ងៃ​នេះ​ការ​រៀបការ​ត្រូវ​ចំណាយ​ច្រើន​ណាស់​​ ដូចនេះ​ប្រសិន​បើ​អ្នក​មាន​គម្រោង​រៀបការ​នោះ​អ្នក​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន​ ។ ចំណែក​ឯ​អ្នក​ Single ក៏​ត្រូវ​ចំណាយ​លុយ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​ដែរ​ ប្រសិន​បើ​គេ​ត្រូវ​បាន​គេ​អញ្ជើញ​ជា​ភ្ញៀវ ។
ការ​បង្ហាញ​ខាង​លើ​ គ្រាន់​តែ​ជា​ការ​បង្ហាញ​ត្រួសៗ​ប៉ុណ្ណោះ​ នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ ប៉ុន្តែ​តាមរយៈ​ការ​បង្ហាញ​ខាង​លើ​ អ្នក​អាច​គិត​បាន​ថា​ តើ​ជីវិត​ Single និង​Married មួយ​ល្អ​ប្រសើរ​សម្រាប់​អ្នក។ ទោះ​ជា​យ៉ាង​ណា​​អ្នក​Single ក៏​អាច​រីករាយ​ក្នុង​ថ្ងៃ​ Valentine’s day ជាមួយ​និង​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​បាន​ផង​ដែរ។

Valentine’s day Showroom: រវាង​ Single និងMarried មួយ​ណា​ល្អ​ជាង​?

ប្រែ​សម្រួល​ ៖ Sophany

ប្រភព ៖ CNN