Dortmund បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ពេល​ប៉ះ​ Liverpool យប់​មិញ​

កាល​ពី​យប់​មិញ​ក្លឹប​ Borussia Dortmund ដែល​ជា​ម្ចាស់​ផ្ទះ​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​១​ទល់​នឹង​១​ជាមួយ​ក្លឹប​ Liverpool ដែល​នោះ​ជា​ការ​ប្រកួត​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ Europa League ។

​ក្នុង​ការ​ប្រកួត​នោះ​ក្លឹប​ Liverpool ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​៣៦​ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​គឺ​កីឡាករ​ Divock Origi ។ ប៉ុន្តែ​បើក​ឆាក​នៅ​តង់​ទី​២​បាន​ត្រឹម​តែ​៣​នាទី​ពោល​គឺ​នៅ​នាទី​៤៨​ខ្សែ​ការពារ​ដ៏​ឆ្នើម​សញ្ជាតិ​អាល្លឺម៉ង់​គឺ​កីឡាករ​ Mats Hummels អាច​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ Dortmund មក​វិញ​ យ៉ាង​ណា​លទ្ធផល​ស្មើ​គ្នា​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ ។

ដោយ​ឡែក​លទ្ធផល​៣​គូ​ទៀត​ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​៨​ក្រុម​នៃ​ពាន​ Europa League នេះ​គឺ​ ៖

Athletic Bilbao 1-2 Sevilla
Villareal 2-1 Sparta Prague
Sporting Braga 1-2 Shakhtar Donetsk

អត្ថបទ ៖ វិចទ័រ

  • Dortmund បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ពេល​ប៉ះ​ Liverpool យប់​មិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: