សញ្ញា​ទាំង​៦នៃ​បុគ្គលិក​ល្អ​ ដែល​អ្នក​គួរ​ដំឡើង​តំណែង​ឲ្យ​ពួក​គេ

រាល់បុគ្គលិកដែលធ្វើការបានល្អ រមែងតែងទទួលបានការដំឡើងតំណែង ហើយការធ្វើបែបនេះ គឺ បញ្ជាក់ពី ការវិវត្តន៍នៃអាជីពការងារ ។ ដើម្បីអោយបុគ្គលិកដ៏ល្អទាំងនោះនៅធ្វើការឲ្យក្រុមហ៊ុនអ្នក អ្នកគួរត្រូវយកចិត្តទុកដាក់ចំពោះពួកគេ និងគិតគួរពីរឿងដំឡើងតួនាទីពួកគេខ្លះផងដែរ ដូចនេះដើម្បីជាជំនួយដល់អ្នកទាំងអស់គ្នាក្នុងការជ្រើសរើសបុគ្គលិកណាដែលគួរដំឡើងតំណែង ពួកយើងនឹងឡើងយកសញ្ញាទាំង៦នៃបុគ្គលិកល្អដល់អ្នកទាំងអស់គ្នា ៖

សញ្ញា​ទាំង​៦នៃ​បុគ្គលិក​ល្អ​ ដែល​អ្នក​គួរ​ដំឡើង​តំណែង​ឲ្យ​ពួក​គេ

១.ពួកគេធ្វើការចំតួនាទីរបស់ពួកគេ ៖

វាជាសញ្ញាមួយដែលអ្នកអាចមើលបានយ៉ាងងាយក្នុងការជ្រើសរើសដំឡើងតួនាទីនរណាម្នាក់ ។ តើពួកគេបំពេញតួនាទី និង ទំនួលខុសត្រូវគ្រប់គ្រាន់ដែរឬទេ ? តើពួកគេបានបញ្ចប់កិច្ចការដែលអ្នកឲ្យគេធ្វើដែរឬទេ ? តើពួកគេធ្វើដូចអ្វីដូចក្នុងការពណ៌នាកិច្ចសន្យាដែរឬទេ ? ឬគេពួកគេធ្វើលើសពីតម្រូវការ ? ចូរអ្នកគិតគូរពីបញ្ហាទាំងនេះ ។

២.ពួកគេសួរអ្នកពីរឿងឡើងតំណែង ៖

វាមិនមែនន័យថាពួកគេសួរដើម្បីឡើងតំណែងយកភ្លាមនោះទេ វាជាការសួរបែបកំណត់តួនាទីអនាគត ដូចជា “តើដើម្បីអាចឡើងដល់អ្នកគ្រប់គ្រង ឬ តំណែងមួយនោះ តើខ្ញុំត្រូវការធ្វើអ្វីបន្ថែមខ្លះ?” ។ វាជាសញ្ញាមួយថាបុគ្គលិកមួយនោះបានត្រៀមខ្លួនដើម្បីប្រកួតប្រជែងក្នុងការយកនិងរក្សាតំណែងធំមួយយ៉ាងល្អ ។

៣.ពួកគេមានភាពវ័យឆ្លាតនៃខាងអារម្មណ៍ ៖

បុគ្គលិកនីមួយៗ គួរមានភាពវ័យឆ្លាតខាងអារម្មណ៍ ដែលវាជាជំនាញមួយដ៏ល្អ ដើម្បីឲ្យការងាររបស់ពួកគេកាន់តែមានប្រសិទ្ធភាព ។ ដើម្បីឲ្យជោគជ័យក្នុងការងារ អ្នកត្រូវការចំណេះដឹងជំនាញ មិនថា ជំនាញអាជីព ឬ ជំនាញខាងបច្ចេកវិទ្យានោះទេ ហើយវាក៏ត្រូវការភាពពូកែខាងអារម្មណ៍ផងដែរ ។ បុគ្គលិកដែលល្អជាអ្នកដែលមានភាពជាអ្នកដឹកនាំក្នុងខ្លួននិងគួរចេះប្រើប្រាស់អារម្មណ៍បានល្អដូចជា ពូកែទប់អារម្មណ៍,មានភាពក្លាហានជាដើម ។

៤.ពួកគេមិនវិះគន់អ្វីនោះទេ ៖

បើទោះបីជាពួកគេមានការងារដ៏ច្រើន ហើយពេលនោះមានអ្នកផ្សេងមកពឹងពាក់គេឲ្យជួយ ពួកគេនឹងមិនរិះគន់ឬនិយាយអ្វីអាក្រក់នោះទេ ពួកគេនឹងនៅតែញញឹមហើយជួយសហការតាមដែលគេអាចជួយបាន ពីព្រោះពួកគេមានគោលដៅចង់ជួយក្រុមហ៊ុនឲ្យមានការវិវត្តន៍កាន់តែខ្លាំង ។

៥.ពួកគេផ្ដល់ឲ្យនូវដំណោះស្រាយដ៏ឆ្នៃប្រឌិត ៖

បើសិនជាពួកគេបានផ្ដល់នូវដំណោះស្រាយ និង វិធីធ្វើការយ៉ាងឆ្នៃប្រឌិត វាបញ្ជាក់ថាពួកគេពិតជាបុគ្គលដែលអ្នកគូរយកចិត្តទុកដាក់ ដើម្បីឲ្យក្រុមហ៊ុនអ្នកមានដំណើរការល្អ និង អភិវឌ្ឍន៍ ។

៦.ពួកគេយល់ពីរប្រៀបនិងវប្បធម៌ការងារនៃក្រុមហ៊ុនអ្នក ៖

ការដែលចង់ដំឡើងតួនាទីនរណាម្នាក់ ច្បាស់ណាស់អ្នកត្រូវគិតពីអនាគតពួកគេនិងក្រុមហ៊ុនអ្នក បើសិនជាអ្នកគ្រាន់តែចង់បាននរណាម្នាក់ដែលល្អហើយមិនយល់ពីបរិបទនៃក្រុមហ៊ុនអ្នក នោះអ្នកនឹងពិបាកក្នុងការស្វែងរកតុល្យភាពនៅកន្លែងធ្វើការ ដូចនេះអ្នកត្រូវរកបុគ្គលិកណាដែលយល់ពីបរិបទនៃកន្លែងធ្វើការអ្នកផងដែរ ដើម្បីឲ្យពួកគេអាចចូលរួមក្នុងកិច្ចការងារបានយ៉ាងរលូន ។

ប្រែសម្រួលដោយ ៖ Limbique

ប្រភព ៖

  • សញ្ញា​ទាំង​៦នៃ​បុគ្គលិក​ល្អ​ ដែល​អ្នក​គួរ​ដំឡើង​តំណែង​ឲ្យ​ពួក​គេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: