ហង្ស​ក្រហម​ Liverpool រង​បរាជ័យ​ទាំង​មិន​អាច​តដៃ​រួច​ក្រោម​ដៃ​សារិកា​ព្រៃ​ Newcastle

កាល​ពី​យប់​មិញ​ក្លឹប​សារិកា​ព្រៃ​ Newcastle United បាន​បំបាក់​ក្លឹប​ហង្ស​ក្រហម​ Liverpool មិន​ឲ្យ​តដៃ​រួច​ដោយ​ដោយ​លទ្ធផល​២​ទល់​នឹង​០​ ។

ក្នុង​ការ​ប្រកួត​នេះ​គ្រាប់​បាល់​ដំបូង​របស់​ Newcastle គឺ​បាន​ដោយសារ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​ Liverpool គឺ​កីឡាករ​ Martin Skrtel នៅ​នាទី​៦៩​ ខណៈ​គ្រាប់​ទី​ពិរ​របស់​ Newcastle គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Georginio Wijnaldum នៅ​នាទី​ទី​៩០+៣​ ។

យ៉ាង​ណា​ក្រោយ​ការ​ប្រកួត​ក្លឹប​ Liverpool នៅ​ឈរ​ចំណាត់​ថ្នាក់​៧​ក្នុង​តារាង​ Premier League តែ​ដោយ​ឡែក​ក្លឹប​ Newcastle ទោះ​ឈ្នះ​ប្រកួត​នេះ​ក្ដី​ប៉ុន្តែ​គេ​កំពុង​ឈរ​នៅ​ចំណាត់​ទី​១៨​ ។

អត្ថបទ ៖ វិចទ័រ

  • ហង្ស​ក្រហម​ Liverpool រង​បរាជ័យ​ទាំង​មិន​អាច​តដៃ​រួច​ក្រោម​ដៃ​សារិកា​ព្រៃ​ Newcastle已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: