Duterte ហៅ​ Obama ថា “កូន​មី​ឆ្កែ” ​ ធ្វើ​ឲ្យ​​​ជំនួប​ត្រូវ​បាន​លុប​ចោល

កាលពីពេលថ្មីៗនេះលោកប្រធានាធិបតេយ្យ Barack Obama បានប្រកាសលុបចោលជំនួបរវាងលោក និងប្រធានាធិបតេយ្យហ្វីលិពីនលោក Rodrigo Duterte និងធ្វើជំនួបផ្លូវការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងជំនួសវិញក្រោយប្រធានាធិបតេយ្យហ្វីលិពិនរូបនេះហៅលោកថា Son of a Bitch មានន័យជាភាសាខ្មែរថា “កូនមីឆ្កែ” និងព្រមានលោកមិនឲ្យសួរសំនួរទាក់ទងនឹងសង្គ្រាមគ្រឿងញៀន (ការសំលាប់អ្នកជួញដូរគ្រឿងញៀន) ដែលបានធ្វើឲ្យមនុស្សស្លាប់អស់ជាង 2400 នាក់។

លោក Rodrigo Duterte បាននិយាយនៅឯសន្និសីទកាសែតមួយនៅមុនពេលទៅចូលរួមកិច្ចប្រជុំកំពូលថា “អ្នកត្រូវតែមានការគោរពខ្លះផង កុំចេះតែចោទសួរ ហើយធ្វើសេចក្តីថ្លែងការណ៍នោះ។ កូនមីឆ្កែ! ខ្ញុំនឹងប្រទេចផ្តាសាអ្នកនៅក្នុងកិច្ចប្រជុំនោះ”។

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក Duterte ធ្លាប់ប្រើប្រាស់ពាក្យអសុរសទៅកាន់ទូតអាមេរិកនៅហ្វីលីពីនលោក Goldberg ម្ដងរួចមកហើយ ដោយលោកបានហៅលោក Goldberg ថា “អាខ្ទើយ” មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់បានហៅមន្ត្រីរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សថា “អ្នកជំនាញឡប់ៗ” ទៀតផង៕

* យើងខ្ញុំសូមធ្វើការកែប្រែនូវកំហុសដែលបកប្រែពាក្យ Son of a Bitch ថា “កូនមីសំផឹង” សូមប្ដូរទៅជា “កូនមីឆ្កែ” វិញ ។

 

  • Duterte ហៅ​ Obama ថា “កូន​មី​ឆ្កែ” ​ ធ្វើ​ឲ្យ​​​ជំនួប​ត្រូវ​បាន​លុប​ចោល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: