Pepe បង្ហើប​​ថា​មាន​​កីឡាករ​ Barcelona មួយ​រូប​​ដែល​ខ្លួន​ចង់​ឲ្យ​ផ្លាស់​មក​លេង​មក​លេង​​ Real Madrid

គ្រប់គ្នាដឹងហើយថាក្លឹប Barcelona និង Real Madrid អាចនិយាយបានជាគូប្រជែងស្លាប់រស់នៅក្នុងក្របខណ្ឌ La Liga ហើយជំនួប El Clasico ជាប្រកួតដែលគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងបំផុតទូទាំងពិភពលោក ។

ហើយបើនិយាយពីការទិញដូរកីឡាករវិញក្លឹបទាំង២នេះខកខានដោះដូរកីឡាករគ្នាប្រមាណជាជិតមួយទស្សវត្សមកហើយគឺគិតត្រឹមកីឡាករ  Javier Saviola ដែលផ្លាស់ពី Barcelona ទៅកាន់ Real Madrid កាលពីឆ្នាំ២០០៧មកនោះ ។

Pepe បង្ហើប​​ថា​មាន​​កីឡាករ​ Barcelona មួយ​រូប​​ដែល​ខ្លួន​ចង់​ឲ្យ​ផ្លាស់​មក​លេង​មក​លេង​​ Real Madrid

យ៉ាងណាថ្មីៗនេះខ្សែការពារកណ្ដាលរបស់ក្លឹប Real Madrid គឺកីឡាករ Pepe បានលើកឡើងថាមានកីឡាករ Barcelona មួយរូបប៉ុណ្ណោះដែលខ្លួនចាប់អារម្មណ៍ចង់ឲ្យផ្លាស់មកលេងនៅ Real Madrid ដែលនោះគឺជាខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់គឺកីឡាករ Andre Gomes ។

Pepe បង្ហើប​​ថា​មាន​​កីឡាករ​ Barcelona មួយ​រូប​​ដែល​ខ្លួន​ចង់​ឲ្យ​ផ្លាស់​មក​លេង​មក​លេង​​ Real Madrid

ដោយ Pepe បាននិយាយថា « Andre គឺជាខ្សែបម្រើដ៏ល្អមួយរូប ហើយពួកយើងបានលេងជាមួយគ្នាក្នុងជម្រើសជាតិកាលពីអំឡុង Euro ប៉ុន្តែគួរឲ្យស្ដាយណាស់គេបានផ្លាស់ទៅ Barcelona ទៅហើយ តែយ៉ាងណាបើអាចខ្ញុំចង់ឲ្យគេផ្លាស់មកលេងនៅ Real Madrid » ។

សូមបញ្ជាក់ថាកីឡាករ Andre Gomes បានផ្ទេរពីក្លឹប Valencia មកកាន់  Barcelona កាលពីដើមរដូវកាលនេះជាមួយតម្លៃផ្ទេរប្រមាណជា៣៥លានអឺរ៉ូ ប៉ុន្តែគិតមកដល់ពេលនេះគេទើបបង្ហាញខ្លួនបានមួយប្រកួតប៉ុណ្ណោះសម្រាប់  Barcelona ដោយសារតែបញ្ហារបួស ។

ប្រភព ៖

  • Pepe បង្ហើប​​ថា​មាន​​កីឡាករ​ Barcelona មួយ​រូប​​ដែល​ខ្លួន​ចង់​ឲ្យ​ផ្លាស់​មក​លេង​មក​លេង​​ Real Madrid已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: