De Gea ​ត​កុង​ត្រា​ជាមួយ Man Utd ​៤​ឆ្នាំ​ទៀត

អ្នក​ចាំ​ទី David De Gea ​បាន​បន្ត​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​ទៀត​ជាមួយ​បិសាច​ក្រហម Manchester United បន្ទាប់​ពី​ការ​ចង់​ចាកចេញទៅ Real Madrid ​របស់​កីឡាករ​វ័យ​ក្មេង​ត្រូវ​បាន​ខកខាន​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​។

ក្រោយ​ចុះ​កុងត្រា​នេះ​ដែរ De Gea ​បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​បន្ត​កុងត្រា​នៅ​ទី​នេះ​ទៀត ដើម្បី​បាន​លេង​នៅ​មុខ​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​របស់​យើង។ Man Utd ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ផ្ទាល់​ក៏​សង្ឃឹម​ថា​នឹង​អាច​ជួយ​ក្រុម​នេះ​បាន​ច្រើន​ទៀត​ដែរ”៕

ប្រែ​សម្រួល៖ បុរស​កម្សត់
ប្រភព៖ manutd