អីយ៉ា! ស្មាត​ហ្វូន និង​ថាប្លេត​ស៊េរីថ្មី​ របស់​ Huawei សុទ្ធ​តែ​មាន​​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​​

យោង​តាម​វេបសាយ​បច្ចេកវិទ្យា​ដ៏​ល្បី​​​ បាន​ឲ្យ​ដឹង​ថា​ Huawei បាន​ធ្វើ​ឲ្យ​ពាក្យ​​ចរចាម​​អារាម​​មួយ​ប្រែ​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​ក្នុង​ព្រឹត្តិការណ៍ CES ឆ្នាំ ២០១៦ នេះ គឺ​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​នៅ​លើ​ស្មាតហ្វូន​និង​ថាប្លេត​ស៊េរី​ក្រោយ​របស់​ខ្លួន។

បន្ទាប់​បំពាក់​នូវ​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​នៅ​លើ​ទូរសព្ទ Nexus 6P កាល​ពី​ឆ្នាំ​មុន​រួច​មក​ Huawei ក៏​បាន​នាំ​យក​បច្ចេកវិទ្យា​​នេះ​មក​បំពាក់​នៅ​លើ​ទូរសព្ទ​និង​ថាប្លេត​ស៊េរី​ថ្មី​របស់​ខ្លួន​គឺ GX8 និង MediaPad M2 10 ដោយ​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ CES ឆ្នាំ ២០១៦ នៅ​ក្នុង​ទី​ក្រុង​ Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។

Huawei GX8

អីយ៉ា! ស្មាត​ហ្វូន និង​ថាប្លេត​ស៊េរីថ្មី​ របស់​ Huawei សុទ្ធ​តែ​មាន​​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​​

Huawei GX8 ជា​ប្រភេទ​ទូរសព្ទ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.1 Lollipopដ៏​ទំនើប​ និង​ទាន់​សម័យ​ ដែល​តួ​ខ្លួន​របស់​វា​ត្រូវ​បាន​ផលិត​ដោយ​អាលុយមីញ៉ូម​ដ៏​ស្រស់​ស្អាត និង​រឹង​មុំាំ។ GX8 បាន​បំពាក់​នូវ​អេក្រង់​ទំហំ 5.5 អ៊ីញ ប្រភេទ Full HD ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1,920 x 1,080 ភីកសែល ជាមួយ​នឹង​ដង់​ស៊ីតេ​អេក្រង់​ទំហំ 401 ppi។

វា​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ CPU ប្រភេទ Qualcomm Snapdragon 615 octa-core 64-bit ល្បឿន 1.5GHz ជាមួយ​ RAM ទំហំ 2GB / 3GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ ទំហំ 16GB / 32GB អាច​បន្ថែម​ Memory ខាង​ក្រៅ​រហូត​ដល់ 128GB។ ចំណែក​ឯ​កាមេរ៉ា​​ខាង​ក្រោយ​របស់​វា​មាន​ទំហំ 13 MP និង​ខាង​មុខ​ទំហំ 5MP ។ ចំពោះ​ថាម​ពល​ថ្ម​របស់​វា​គឺ​មាន​ទំហំ 3,000mAh ។

Huawei MediaPad M2 10

អីយ៉ា! ស្មាត​ហ្វូន និង​ថាប្លេត​ស៊េរីថ្មី​ របស់​ Huawei សុទ្ធ​តែ​មាន​​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​​

ងាក​មក​មើល​ថាប្លេត​ស៊េរី​ថ្មី​របស់ Huawei វិញ​ម្ដង​គឺ MediaPad M2 10 ជា​ថាប្លេត​ដែល​មាន​អេក្រង់​ទំហំ 10 អ៊ីញ​ ប្រភេទ IPS Full HD អាច​បង្ហាញ​រូប​ភាព​ក្នុង​កម្រិត 1920 x 1,200 px ។ ថាប្លេត​នេះ​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.1 Lollipop ជាមួយ​នឹង CPU ប្រភេទ Kirin 930 octa-core ល្បឿន 2GHz។ ចំពោះ​អង្គ​ផ្ទុក​ទិន្នន័យ​និង​ RAM របស់​វា​ត្រូវ​បាន​ចែក​ចេញ​ជា​ ២ ប្រភេទ គឺ Silver model មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 32GB ,​ RAM ទំហំ 2GB និង ប្រភេទ Gold model អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 64GB ,​ RAM ទំហំ 3GB។ ម៉ូដែល​ទាំង ២ សុទ្ធ​តែ​អាច​បន្ថែម​ Memory ខាង​ក្រៅ​រហូត​ដល់​ទំហំ 128GB ជាមួយ​នឹង​កាមេរ៉ា​ខាង​មុខ​ទំហំ 5 MP និង​កាមេរ៉ា​ខាង​ក្រោយ​ទំហំ 13 MP។

លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​ MediaPad M2 10 គឺ​អាច​ប្រើប្រាស់​ប៊ិច (stylus) ​បាន​ ដូចជា Galaxy Note របស់​ Samsung អញ្ចឹង៕​​

ប្រែសម្រួល ៖ ជលស័យ

  • អីយ៉ា! ស្មាត​ហ្វូន និង​ថាប្លេត​ស៊េរីថ្មី​ របស់​ Huawei សុទ្ធ​តែ​មាន​​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: