188bet បានក្លាយជាដៃគូហ្គេមតាមអនឡាញថ្មីសម្រាប់ព្រឹត្តិការណ៍ជើងឯកវាយសី YONEX All England Open Badminton Championships

សហព័ន្ធ​កីឡា​វាយ​សី​អង់គ្លេស​ ពិត​ជា​រីករាយ​ណាស់​ក្នុង​ការ​ប្រកាស​ពី​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ 188BET ដើម្បី​ក្លាយ​ជា​ដៃគូ​សហការណ៍​ហ្គេម​តាម​អនឡាញ​ជា​ផ្លូវ​ការ​សម្រាប់​ព្រឹត្តិការណ៍​ YONEX All England Open Badminton Championships (YONEX All England)។

YONEX All England គឺជា​យុទ្ធនា​ការ​ជើង​ឯក​វាយ​សី​មាន​រយៈ​កាល​យូរ ​និង​មាន​កិត្យានុភាព​បំផុត​ក្នុង​ពិភព​លោក​ ដែល​ជា​ប្រភេទ​ព្រឹត្តិការណ៍ Superseries Premier ក្នុង​កម្ម​វិធី​របស់​សហព័ន្ធ​កីឡា​វាយ​សី​ពិភពលោក​ (BWF) និង​ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​សំខាន់​ៗទាំង​៥ក្នុង​កីឡា​នេះ។​

យុទ្ធនា​ការ​ជើង​ឯក​មួយ​នេះ​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​លើ​ទីលាន​ Barclaycard Arena ក្នុង​ទីក្រុង​ Birmingham នៅ​រាល់​ខែ​មីនា​ ហើយ​ភាព​ជា​ដៃ​គូរ​រយៈពេល​៣​ឆ្នាំ​ថ្មី​មួយ​នេះ​ នឹង​ធ្វើ​ឲ្យ​ ក្លាយ​ជា​ដៃ​គូ​ហ្គេម​ជា​ផ្លូវ​ការ​របស់​ព្រឹត្តិការណ៍​នេះ​ដោយ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០១៦។​

នេះ​ជា​ជំហាន​ទី​១​របស់​ ក្នុង​កីឡា​វាយ​សី​ ប៉ុន្តែ ពួក​គេ​មិន​មែន​ជា​អ្នក​ថ្មី​ក្នុង​កីឡា​ឡើយ​ ពោល​គឺ​កាល​ពី​មុន​អង្គភាព​នេះ​បាន​ឧបត្ថម្ភ​ដល់​ក្លិប​បាល់​ទាត់​ Bolton Wanderers ក៏​ដូច​ជា​ក្រុម​កីឡា​បាលឱប​ Newcastle Falcons ផង​ដែរ​។

លោក Adrian Christy ប្រធាន​ប្រតិបត្តិ​របស់​កីឡា​វាយ​សី​អង់គ្លេស​ បាន​និយាយ​ថា​៖ «YONEX All England Open Badminton Championships គឺ​ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​កម្ម​វិធី​កីឡា​នេះ​ ហើយ​យើង​ពិត​ជា​រីករាយ​ណាស់​ក្នុង​ការ​មាន​ភាព​ជា​ដៃគូ​សហការណ៍​ជាមួយ​នឹង​ ដែល​នឹង​ជួយ​ឲ្យ​យើង​អាច​អភិវឌ្ឍ​បន្ថែម​ទៀត​ទៅ​លើ​ព្រឹត្តិការណ៍​ជើង​ឯក​នេះ»។​

ប្រធាន​ប្រតិបត្តិ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «យើង​កំពុង​តែ​បន្ត​ស្វែង​រក​ដៃគូ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ និង​បទ​ពិសោធ​ដល់​អ្នក​គាំទ្រ​កាន់​តែ​ខ្លាំង​ក្នុង​រាល់​ព្រឹត្តិការណ៍ និង​សកម្មភាព​របស់​យើង​ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ចំពោះ​គម្រោង​មួយ​ចំនួន​ដែល មាន​សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​របស់​យើង»​។

លោក​ Nigel Singer ប្រធាន​ផ្នែក​គ្រប់គ្រង​របស់​ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ក្នុង​ការ​ប្រកាស​ភាព​ជា​ដៃគូ​របស់​ ជាមួយ​នឹង​ YONEX All England Open Badminton Championships។ YONEX All England គឺ​ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជើង​ឯក​កីឡា​វាយ​សី​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ច្រើន​បំផុត​ក្នុង​ពិភពលោក​ ហើយ​ភាព​ជា​ដៃ​គូ​របស់​យើង​នឹង​ជួយ​ឲ្យ ធ្វើ​ការ​ផ្សព្វផ្សាយ​កាន់​តែ​ល្អ​ប្រសើរ​ដល់​មូលដ្ឋាន​របស់​អ្នក​ស្នេហា​វិស័យ​កីឡា​វាយ​សី»។​

ដើម្បី​ស្វែង​រក​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ YONEX All England សូម​ចូល​ទៅ​កាន់​គេហទំព័រ​ allenglandbadminton.com
អំពីគឺ​ជា​វេបសាយ​ល្បែង​កំសាន្ត​តាម​អនឡាញ​ឈាន​មុខ​មួយ​នៅ​អាស៊ី ​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណា ​និង​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ដោយ​ក្រុម​ប្រឹក្សា​ល្បែង​របស់​ចក្រភព​អង់គ្លេស និង​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​ការ​លេង​ល្បែង​ (Isle of Man Gambling Supervision Commission)។ អង្គភាព​អាជីវកម្ម​នេះ​ផ្តល់​នូវ​ការភ្នាល់​លើ​កីឡា​បាល់​ទាត់​ កីឡា​បាល់​បោះ​ គ្រី​ឃីត​ និង​កីឡា​ជា​ច្រើន​ទៀត​ ក្នុង​ភាសារ​ចម្រុះ​គ្នា​ជា​ច្រើន។

អំពី​សហព័ន្ធ​កីឡា​វាយ​សី​អង់គ្លេស៖​
ក្នុង​នាម​ជា​អង្គ​ភាព​គ្រប់គ្រង​កីឡា​វាយ​សី​ជាតិ​ យើង​គឺ​ជា​អង្គ​ភាព​ដែល​គ្រប់​គ្រង​រាល់​កីឡា​វាយ​សី​ក្នុង​ប្រទេស​អង់គ្លេស​សម្រាប់​គ្រប់​គ្នា​ដែល​ចង់​ចូល​រួម​ ដោយ​មិន​រើស​អើង​អាយុ​ សមត្ថ​ភាព​ ឬ​ភេទ​ឡើយ។​

យើង​ស្រឡាញ់​ការ​លេង​ ការ​ទស្សនា​ និង​ការ​គាំទ្រ​កីឡា​វាយ​សី។​ យើង​ចង់​ឲ្យ​គ្រប់​គ្នា​នៅ​ប្រទេស​អង់គ្លេស​ធ្វើ​ដូច​យើង​ និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សមាគម​កីឡា​វាយ​សី​ មិន​ថា​ជា​កីឡាករ​ម្នាក់​ គ្រូ​បង្វឹក​ អ្នក​ស្ម័គ្រ​ចិត្ត​ ឬ​អ្នក​គាំទ្រ​ឡើយ។​

ខណៈ​ដែល​ភាព​ជោគ​ជ័យ​ក្នុង​អូឡាំពិក​គឺ​ជា​បេះដូង​នៃ​មហិច្ឆតា​របស់​យើង​ យើង​កំពុង​តែ​បណ្តាក់​ទុក​ចំណេះ​ដឹង​ និង​ឯក​ទេស​របស់​យើង​ក្នុង​ការ​កសាង​គុណ​ភាព​ទៅ​ថ្ងៃ​អនាគត​សម្រាប់​កីឡា​របស់​យើង​តាម​រយៈ​ការ​ពង្រឹង​ និង​ចូល​រួម​ក្នុង​ការ​ប្រកួត​ក្នុង​ស្រុក​ ក៏​ដូច​ជា​អភិវឌ្ឍ​អ្នក​មាន​ទេព​កោសល្យ​ឲ្យ​សម្រេច​បាន​នូវ​ជោគ​ជ័យ​នៅ​លើ​ឆាក​អន្តរជាតិ​ ដើម្បី​បណ្តុះ​កីឡាករ​ និង​អ្នក​គាំ​ទ្រ​ជំនាន់​ក្រោយ។​

ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​កំពុង​លេង​ជា​រៀង​រាល់​ឆ្នាំ​ កីឡា​វាយ​សី​គឺ​ជា​កីឡា​ដ៏​មាន​ប្រជា​ប្រិយភាព​បំផុត​របស់​ប្រទេស​នេះ។​ យើង​ចង់​លើក​ទឹកចិត្ត​ឲ្យ​គ្រប់​គ្នា​លេង​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ គាំទ្រ​ និង​ស្រឡាញ់​កីឡា​វាយ​សី​ឲ្យ​កាន់​តែ​ខ្លាំង​ពី​ជំនាន់​នេះ​រហូត​ដល់​ជំនាន់​ក្រោយ។​

សហព័ន្ធ​កីឡា​វាយ​សី​អង់​គ្លេស​ គឺ​ជា​អង្គ​ភាព​គ្រប់​គ្រង​ពាន​រង្វាន់​ BT Sport Industry Awards ប្រចាំ​ឆ្នាំ​២០១៥។​

YONEX All England Open Badminton Championships គឺ​ជា​យុទ្ធនា​ការ​កីឡា​វាយ​សី​មាន​វ័យ​ចំណាស់​ និង​មាន​កិត្យានុ​ភាព​បំផុត​ក្នុង​ពិភព​លោក។​

ការ​មាន​ពោរ​ពេញ​ដោយ​ប្រពៃណី​ និង​ការ​មាន​ភាព​ល្បីល្បាញ​ទៅ​លើ​កីឡា​វាយ​សី​ក្នុង​ល្បឿន​ដ៏​លឿន​របស់​វា​ ទាក់​ទាញ​អ្នក​ទស្សនា​ទូរ​ទាំង​ពិភព​លោក។​ វា​ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​កម្ម​វិធី​កីឡា​វាយ​សី​ពិភពលោក​ដែល​រាល់​កីឡា​ករ​កំពូល​ៗ​ក្នុង​ពិភពលោក​ចង់​ទទួល​ជ័យ​ជម្នះ។​

ជាមួយ​នឹង​ការ​ស្ថិត​ក្នុង​កម្ម​វិធី​ព្រឹត្តិការណ៍​មួយ​ក្នុង​ Superseries​ Premier​ របស់​សហព័ន្ធ​កីឡា​វាយ​សី​ពិភព​លោក​ YONEX ​All​ England គឺ​ជា​យុទ្ធនា​ការ​មួយ​ក្នុង​ចំណោម​យុទ្ធនា​ការ កំពូល​ទាំង​៥​របស់​ពិភពលោក។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ YONEX All England សូម​ចូល​ទៅ​កាន់​គេហទំព័រ​ allenglandbadminton.com ឬ​សូម​ទាក់​ទង​តាម​រយៈ​អ៊ីមែល​

  • 188bet បានក្លាយជាដៃគូហ្គេមតាមអនឡាញថ្មីសម្រាប់ព្រឹត្តិការណ៍ជើងឯកវាយសី YONEX All England Open Badminton Championships已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: