“គូថ​ខ្មៅ” វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន តែ​គួរ​តែ​យល់ដឹង

​បើទោះ​វាជាតំបន់​ពិសេស​ ឋិតក្នុង​សភាពដែលបិទបាំង ដោយសំពត់ នឹង​ខោ ស្ទើរ​ពេញ​២៤ម៉ោង​ ក៏ដោយ តែ​នៅតែមាន​មនុស្សមួយចំនួនជួបវិបត្ត ពណ៌ស្បែក “ខ្មៅ” មិនគួរ​ឲ្យស្រណុកចិត្ត ដែលវា​មាន​សភាព​ខុសប្រក្រតី ខុសប្លែក​ពី​សភាពស្បែក​ធម្មតា។ ពិតណាស់ វាជារឿង​ដ៏សែន​អៀនខ្មាស់ ក្នុង​ការ​និយាយ​រឿង​នេះ​ជា​សាធារណៈ តែ​រឿង​នេះ​ជាកង្វល់សំខាន់ ដែល​ធ្វើបាត់​ទំនុកចិត្ត​លើខ្លួនឯង ពេល​ស្លៀក​ពាក់ស៊ិចស៊ី ពាក់ឈុតហែលទឹក ទៅលេងសមុទ្រ ឬក្នុង​រដូវ​ក្ដៅ​។

បើគូថរបស់​អ្នកមានស្នាមខ្មៅ យើង​សូម​ធ្វើការ​បង្ហាញអ្នកពី មូលហេតុរបស់វា និង​ណែនាំ​អ្នកពី​ ដំណោះ​ស្រាយដែល​អាចមានប្រសិទ្ធិភាព​។

គូថខ្មៅ មកពីហេតុអ្វី?

ជាទូទៅ បញ្ហាស្នាមខ្មៅនៅ​នឹង​គូថ និង​នៅ​កន្លែង​សំខាន់​ផ្សេងៗ មិនមែន​បណ្ដាល​ពី​ សារធាតុជាតិ​ពណ៌មេឡានីន (Melanine) ឬ​ជរាភាពនៃ​ស្បែក​ទេ តែវា​ភាគច្រើន​កើតពី​មូលហេតុ​ខាងក្រោម៖

  • ការកកិត​គ្នា រវាងស្បែក នឹង​ខោទ្រនាប់​ក្នុង​ដដែលៗ ឬ​ការ​អង្គុយរយៈពេលយូរ
  • ដំបៅរបស់​មុន ដែល​ក្រោយពី​ជាសះស្បើយ ហើយ​បែរ​ជា​បន្សល់ទុក​នូវ​គ្រាប់​ពណ៌​ខ្មៅ​កាន់តែច្រើន
  • មេរោគផ្សិត​ ក៏អាច​ធ្វើឲ្យ​មាន​ស្នាម​ខ្មៅ​នៅ​គូថ បាន​ផងដែរ

ដំណោះស្រាយ៖

  • បើអ្នក​សង្កេតឃើញ​ បរិវេណ​ខ្មៅ​នោះ​មាន​ទំហំ និង​រូបរាងខុស​ៗគ្នា មាន​អារម្មណ៍​រោលក្រហាយ ឈឺចាប់ ឬ​រាលដាល ទៅបរិវេណ​ផ្សេងៗ គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។
  • លោកអ្នកក៏អាច​ការពារ​មិនឲ្យ​កើត​ស្នាម​ខ្មៅ​ដដែលៗ​បាន​ ដោយ​ការ​ស្លៀកពាក់​រលុងៗ ចៀសវាង​សម្លៀកបំពាក់​ក្រណាត់​សំយោគ ដែលអាច​ធ្វើឲ្យចេញ​ញើសច្រើន និង​អាចកកិត​នឹង​ស្បែក​នៅ​បរិវេណ​នោះ​កាន់តែខ្លាំង​ទៀតផង។

ចំណែកវិធី​កម្ចាត់​ស្នាមខ្មៅ ក្រៅ​ពី​ទៅ​ទទួលការព្យាបាល​ពី​អ្នកជំនាញ អ្នកក៏អាច​បំបាត់​បញ្ហា​នេះ ដោយ​ខ្លួនឯង​បានខ្លះផងដែររាមវិធីខាងក្រោម៖

  • មុនងូតទឹក ១ម៉ោង គួរ​លាបឡេពពួក Cocoa Butter Lotion លើ​បរិវេណ​ដែល​មាន​ពណ៌​ខ្មៅ​ស្រគាំ រួចលាង​សម្អាត​សន្សឹមៗ ដោយ​ទឹកស្អាត​ ឬ​អាចប្រើ​ទឹក​ក្រូចឆ្មារ ក៏បាន។
  • ប្រើប្រទាលកន្ទុយក្រពើ ក៏អាច​ជាតម្រូវការ​ដ៏មាន​ប្រសិទ្ធិភាព និង​អាចប្រើជាញឹកញាប់​
  • អំបិល​ ឬ ស្ករធម្មជាតិ​ ក៏ជាទី​ពេញ​និយម​ ក្នុង​ការ​ប្រើប្រាស់​ដើម្បី​ខាត់​ស្បែក​គូថផងដែរ។

ដោយ៖ NEA
Reference : empowher

  • “គូថ​ខ្មៅ” វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន តែ​គួរ​តែ​យល់ដឹង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: