ការ​ត្រលប់​មក​វិញ​របស់​ Bigbang បាន​ទទួល​ប្រាក់​ចំណូល​ជាង​ 150 ពាន់​លាន​វ៉ុន​

ការ​វិល​ត្រលប់​មក​វិញ​របស់​ក្រុម​ Bigbang ក្នុង​ការ​ប្រគំតន្ត្រី​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ បាន​ទទួល​ចំណូល​យ៉ាង​សន្ធឹក​សន្ធាប់​ សម្រាប់​ការ​ចេញ​ផ្សាយ​តន្ត្រី​ និង ប្រាក់​ចំណូល​នៃ​ការ​ប្រគុំ​តន្ត្រី​របស់​ខ្លួន​ ។ កាល​ពី​ថ្ងៃ​ទី​ 14 ខែ​ធ្នូ មាន​ការ​ចាក់​ផ្សាយ​ពី​ tvN ស្ដី​ពី​ការ​ប្រគំ​តន្ត្រី​ដែល​មាន​ក្រុម​ Bigbang ជា​ក្រុម​តារា​នៃ​ “យុគ​សម័យ​មាស ” (Golden Age)។ បើ​យោង​តាម​របាយការណ៍​ Bigbang ឈរ​លំដាប់​ទី​៣​បន្ទាប់​ពី​ការ​ទៅ​កាន់​ការ​ប្រគំតន្ត្រី​នៅ​ទូទាំង​ 15 ប្រទេស​ ហើយ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ ចំនួន​ 150 ពាន់​លាន​វ៉ុន​ ។

រួម​ជាមួយ​នឹង​ប្រាក់​ចំណូល​ការ​ប្រគំតន្ត្រី​របស់​ពួក​គេ​ ក្រុម​ចម្រៀង​នេះ​បាន​បន្ត​រក​ចំណូល​សរុប​ចំនួន​ 52 ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​លក់​ អាល់ប៊ុម របស់​ពួក​គេ​ ។

ប្រភព : Dispatch
អត្ថបទដោយ៖ Gemini Fleta

  • ការ​ត្រលប់​មក​វិញ​របស់​ Bigbang បាន​ទទួល​ប្រាក់​ចំណូល​ជាង​ 150 ពាន់​លាន​វ៉ុន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: