Arsenal កាន់​តែ​តាន​តឹង​ក្នុង​ការ​ប្រជែង​ពាន​ EPL ក្រោយ​បរាជ័យ​យប់​មិញ​

ក្នុង​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ​ English Premier League កាល​ពី​យប់​មិញ​ក្លឹប​កាំភ្លើង​ធំ​ Arsenal បាន​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​២​ក្រោម​ដៃ​ក្លឹប​ក្ងាន​ព្រៃ​ Swansea City ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Arsenal បើក​ការ​នាំ​មុខ​នៅ​នាទី​១៥​ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Joel Campbell តែ​យ៉ាង​ណា​នៅ​នាទី​៣២​ក្លឹប​ Swansea អាច​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​មក​វិញ​ដោយ​កីឡាករ​ Wayne Routledge ហើយ​នៅ​នាទី​៧៤​កីឡាករ​ Ashley Williams រក​បាន​គ្រាប់​ទី​២​សម្រាប់​ក្លឹប​ Swansea City ។

គួរ​បញ្ជាក់​ថា​ក្រោយ​បរាជ័យ​យប់​មិញ​នេះ​ក្លឹប​ Arsenal កាន់​តែ​ជួប​ឧបសគ្គ​ក្នុង​ការ​ប្រជែង​យក​ពាន​ English Premier League ខណៈ​ Arsenal មាន​តែ​៥១​ពិន្ទុ​ ​ខណៈ​​ក្រុម​កំពូល​តារាង​ Liecester City បច្ចុប្បន្ន​មាន​ចំនួន​៥៧​ពិន្ទុ​ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​១០​ប្រកួត​ប៉ុណ្ណោះ​ ។

អត្ថបទ ៖ វិចទ័រ

  • Arsenal កាន់​តែ​តាន​តឹង​ក្នុង​ការ​ប្រជែង​ពាន​ EPL ក្រោយ​បរាជ័យ​យប់​មិញ​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: