Man Utd គ្រោង​ផ្ដល់​កីឡាករ​អាហ្សង់​ទីន​រូប​នេះ​ឲ្យ​ Southampton ដើម្បី​ប្ដូរ​យក​កីឡាករ​មួយ​រូប​មក​វិញ​

ក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងតែស្វែងរកខ្សែការពារមួយរូបបន្ថែមពង្រឹងភាពរឹងមាំរបស់ខ្លួនបន្ថែមទៀត ដោយយោងតាមប្រព័ន្ធសារព័ត៌មានមួយចំនួនបានឲ្យដឹងថាក្លឹប Man Utd កំពុងចាប់អារម្មណ៍ខ្សែការពារកណ្ដាលរបស់ក្លឹប Southampton គឺកីឡាករ Jose Fonte ។

យ៉ាងណាទន្ទឹមនឹងការចង់បានរបស់ក្លឹប Man Utd នោះក្លឹប Arsenal ដែលមានកំពុងមានបញ្ហាខ្សែការពាររបួសក៏ចង់ប្រជែងយក Fonte ដែរ ក៏ប៉ុន្តែដោយសារការប្រជែងនេះក្លឹប Man Utd គ្រោងលក្ខខណ្ឌពិសេសមួយដល់ Southampton គឺពួកគេផ្ដល់ខ្សែការពារស្លាបខាងមួយរូបគឺកីឡាករ Marco Rojo ហើយនឹងចចារតម្លៃបន្ថែមផ្សេងទៀត ។

សូមបញ្ជាក់ថាកីឡាករ Fonte បានលេងនៅក្លឹប Southampton បាន៧ឆ្នាំមកហើយ គេបានឡើងមកលេងនៅក្របខណ្ឌ Premier League ជាមួយ Southampton កាលពីឆ្នាំ២០១២ ហើយតាំងពីលេងនៅក្របខណ្ឌកំពូលនៅអង់គ្លេសគេបានបង្ហាញទម្រង់យ៉ាងល្អដូចនេះហើយទើបធ្វើឲ្យ Man Utd និង Arsenal សុទ្ធតែចាប់អារម្មណ៍គេ ។

ប្រភព ៖

  • Man Utd គ្រោង​ផ្ដល់​កីឡាករ​អាហ្សង់​ទីន​រូប​នេះ​ឲ្យ​ Southampton ដើម្បី​ប្ដូរ​យក​កីឡាករ​មួយ​រូប​មក​វិញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: