បុរស​ម្នាក់​សុំ​មិត្ត​ស្រី​រៀបការ​នៅ​ក្រោម​ទឹក​ ខណៈ​ដែល​ឆ្លាម​ជា​ច្រើន​នៅ​ជុំវិញ

បុរសម្នាក់បានបង្កើតភាពរ៉ូមេនទិកដ៏មិនគួរឲ្យជឿ ខណៈពេលដែលកំពុងជួបគ្រោះថ្នាក់នៅក្រោមទឹក ដោយគាត់បានសុំមិត្តស្រីរបស់គាត់រៀបការដោយប្រើពាក្យថា “តើអូនសុខចិត្តរៀបការនឹងបងដែរឬទេ? បើសិនជាពួកយើងអាចចាកចេញពីទីនេះបានដោយសុវត្ថិភាព” ។

ការសុំរៀបនេះប្រព្រឹត្តិទៅក្រោមទឹកសមុទ្រ ខណៈដែលគូស្នេហ៍ទៅពីរ និងមិត្តភ័ក្ដិរបស់ពួកគេ នាំគ្នាជ្រមុជទឹកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រមួយក្នុងរដ្ឋ Florida ។ ខណៈដែលកំពុងជ្រមុជនោះស្រាបតែមានត្រីឆ្លាមជាច្រើនហែលព័ទ្ធជុំវិញពួកគេ បុរសជាសង្សារក៏សម្រេចចិត្តទាញចិញ្ចៀនដែលត្រៀមទុកតាំងពីយូរ រួចលុតជង្គង់សុំមិត្តស្រីរបស់ខ្លួនរៀបការតែម្ដង ដោយមានមិត្តភ័ក្ដិរបស់គេ ក៏ដូចជាឆ្លាមជាសាក្សីផងដែរ។

ជាសំណាងល្អដែលឆ្លាមដែលហែលជុំវិញពួកគេមិនមែនជាប្រភេទត្រីឆ្លាមដែលវាយប្រហារមនុស្សនោះទេ ប៉ុន្តែវាបានបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាតសម្រាប់គូស្នេហ៍ទាំង ២ នេះទៅវិញ៕

  • បុរស​ម្នាក់​សុំ​មិត្ត​ស្រី​រៀបការ​នៅ​ក្រោម​ទឹក​ ខណៈ​ដែល​ឆ្លាម​ជា​ច្រើន​នៅ​ជុំវិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: