ប្រធាន​ក្លឹប​ Leicester City ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ដល់​កីឡាករ​ជាមួយ​នឹង​រថយន្ត​ថ្មី​ដ៏​ទំនើប​ម្នាក់​មួយ​គ្រឿង

កាលពីម្សិលមិញនេះប្រធាន Leicester City គឺលោក Vichai Srivaddhanaprabha បានផ្ដល់ការភ្ញាក់ផ្អើលមួយដល់កីឡាករគឺយករថយន្តម៉ាក BMW 18specs ចំនួន១៩គ្រឿងតម្រៀបទុកឲ្យពួកគេ ។

ដោយរថយន្តមួយប្រភេទនេះមានតម្លៃប្រមាណជា១០៥,០០០ផោន ( 137,235ដុល្លារ ) ខណៈរថយន្តទាំង១៩នេះគឺទុកប្រគល់ឲ្យកីឡាករដែលបានជួយ Leicester City ឈ្នះពាន Premier League កាលពីរដូវកាល ។

ជាការពិតសមាជិកដែលរួមចំណែកឈ្នះពានជាមួយ Leicester City កាលពីរដូវកាលមុនគឺមាន២៣នាក់ប៉ុន្ដែពួកគេបានចាកចេញ៤ទៅទៅហើយដែលមានដូចជា N’GOLO KANTE ផ្លាស់ទៅកាន់ Chelsea , JOE DODOO ផ្លាស់ទៅកាន់ក្លឹប Ranger , ANDREJ KRAMARIC ផ្លាស់ទៅកាន់ក្លឹប Hoffenheim និង YOHAN BENALOUANE ផ្លាស់ទៅ Fiorentina ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ប្រធាន​ក្លឹប​ Leicester City ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ដល់​កីឡាករ​ជាមួយ​នឹង​រថយន្ត​ថ្មី​ដ៏​ទំនើប​ម្នាក់​មួយ​គ្រឿង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: