ការ​ពារ​ខ្លួន​អ្នក​ពី​ការ​លួច​ដាក់​ថ្នាំ​នៅ​ក្នុង​ភេសជ្ជៈ​របស់​អ្នក

កន្លងមកធ្លាប់មានករណីជាច្រើនរួចមកពីការដាក់ថ្នាំចូលទៅក្នុងភេសជ្ជៈ ដែលជាប្រភេទថ្នាំសន្លំ ឬ ថ្នាំសម្រើប ឬ ប្រភេទថ្នាំផ្សេងៗ ក្នុងគោលបំណងអាក្រក់ណាមួយរបស់ជនខិលខូច ដែលវាគឺជាជារឿងគ្រោះថ្នាក់មួយ សម្រាប់អ្នករាល់គ្នា ជាពិសេសនារីៗតែម្ដង ។

ដោយមើលឃើញដូចនេះតារា Youtube ដ៏ល្បីម្នាក់ក៏បានបង្កើតវីដេអូមួយក្នុងការសាកល្បងពីការប្រុងប្រយ័ត្នរបស់មនុស្សមួយចំនួន ក៏ដូចជាពញ្ញាក់អារម្មណ៍របស់អ្នករាល់គ្នាឲ្យមានការប្រុងប្រយ័ត្នពីបញ្ហានេះ ៖

តាមរយៈវីដេអូនេះបានបង្ហាញថាមនុស្សមួយចំនួនគឺមិនបានប្រុងប្រយ័ត្នពីភេសជ្ជៈរបស់ខ្លួននោះ ជនខិលខូចអាចដាក់ថ្នាំចូលទៅក្នុងកែវភេសជ្ជៈរបស់អ្នកត្រឹមរយៈពេលដែលខ្លីដែលអ្នកមិនបានចាប់ភ្លឺកពីកែវភេសជ្ជៈនោះ។ ដូចនេះ ដើម្បីជៀសវាងបញ្ហាទាំងនេះ ក្នុងករណីអ្នកដើរចេញឆ្ងាយពីកែវភេសជ្ជៈ ឬស្រាបៀររបស់អ្នកក្នុងរយៈពេលឆាប់ ឬ យូរ អ្នកអាចចាក់ភេសជ្ជៈ ឬ ស្រាបៀរ នៅក្នុងកែវនោះចោល ដើម្បីការពារខ្លួន ៕

  • ការ​ពារ​ខ្លួន​អ្នក​ពី​ការ​លួច​ដាក់​ថ្នាំ​នៅ​ក្នុង​ភេសជ្ជៈ​របស់​អ្នក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: