Liverpool ខ្ចី​បាន​ខ្សែ​ការពារ​មួយ​រូប​មក​ជួយ​ក្រុម​ហើយ​

ក្លឹប​ Liverpool ដែល​បច្ចុប្បន្ន​កំពុង​ជួប​បញ្ហា​របួស​ខ្សែ​ការពារ​យ៉ាង​ច្រើន​ ពេល​នេះ​ពួក​គេ​រក​បាន​ខ្សែ​ការពារ​មួយ​រូប​មក​ជួយ​ក្រុម​បាន​ហើយ​ ដោយ​ពួក​គេ​បាន​ខ្ចី​ជើង​ខ្សែ​ការពារ​របស់​ក្លឹប​ QPR គឺ​កីឡាករ​ Steven Caulker ។

កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​បច្ចុប្បន្ន​មិន​មែន​កំពុង​លេង​នៅ​ក្លឹប​ QPR នោះ​ទេ​ដោយ​គេ​ត្រូវ​បាន​ក្លឹប​ Southampton ខ្ចី​ជើង​កាល​ពី​ដើម​រដូវ​កាល​ តែ​យ៉ាង​ដោយ​សារ​មិន​សូវ​បាន​លេង​ទៀង​ទាត់​ពេល​នេះ​គេ​បាន​ព្រមព្រៀង​ជាមួយ​ Southampton ក្នុង​លុប​ចោល​កិច្ច​សន្យា​ខ្ចី​ជើង​ដែល​នៅ​សល់​កន្លះ​ឆ្នាំ​ទៀត​រួច​រាល់​ហើយ​ ដើម្បី​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Liverpool វិញ​ ។

ក្រោយ​ពី​បាន​ចុះ​កិច្ចសន្យា​ខ្ចី​ជើង​ខ្សែ​ការពារ​រូប​នេះ​រួច​រាល់​គ្រូ​បង្វឹក​របស់​ Liverpool លោក​ Jurgen Klopp បាន​និយាយ​ថា​ « Caulker គឺ​ជា​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​សម្រាប់​ក្លឹប​ក្នុង​ពេល​នេះ​ គាត់​ជា​កីឡាករ​ដែល​អាច​ប្រើ​ប្រាស់​ក្បាល​ដើម្បី​តែត​បាល់​បាន​យ៉ាង​ល្អ​ » ។

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​កីឡាករ​ Caulker បាន​ចូល​រួម​ហ្វឹក​ហាត់​ជាមួយ​ក្លឹប​  Liverpool ហើយ​ដើម្បី​ត្រៀម​បង្ហាញ​ខ្លួន​ពេល​ Liverpool ប៉ះ​  Arsenal ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Liverpool ខ្ចី​បាន​ខ្សែ​ការពារ​មួយ​រូប​មក​ជួយ​ក្រុម​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: