តោះ​សាក​ឆ្លើយ​នឹង​សំនួរ​បែប​ល្បង​ប្រាជ្ញា​ទាំង​អស់​គ្នា​

មនុស្ស​៤​នាក់​ត្រូវ​គេច​ពី​ Zombie តែ​ពួក​គេ​ជួប​ឧបសគ្គ​ដោយ​ការ​ឆ្លង​កាត់​ស្ពាន​ចាស់​មួយ​ ។ យ៉ាង​ណា​មនុស្ស​ទាំង​៤​នាក់​នោះ​គឺ​ចំណាយ​ពេល​ខុស​គ្នា​ដើម្បី​ឆ្លង​កាត់​ស្ពាន​នោះ​ ៖

១. បុរស​ចំណាស់​ជាង​គេ​ចំណាយ​ពេល​១០​នាទី​ដើម្បី​ឆ្លង​កាត់​
២. បុរស​វ័យ​ចំណាស់​មធ្យម​ចំណាយ​ពេល​៥​នាទី​ដើម្បី​ឆ្លង​កាត់​
៣.បុរស​ពេញ​កម្លាំង​ចំណាយ​ពេល​១​នាទី​ដើម្បី​ឆ្លង​កាត់​
៤. មនុស្ស​ស្រី​ចំណាយ​ពេល​២​នាទី​ដើម្បី​ឆ្លង​កាត់​

លក្ខខណ្ឌ​គឺ​ ៖
-រយៈ​ពេល​១៧​នាទី​ Zombie នឹង​មក​ដល់​ ដូចនេះ​ពួក​គេ​ទាំង​៤​ត្រូវ​ឆ្លង​ឲ្យ​ផុត​ត្រឹម​រយៈ​ពេល​១៧​នាទី​ (រួច​កាត់​ផ្ដាច់​ស្ពាន​ចោល​ )
-ស្ពាន​នោះ​ឆ្លង​កាត់​ម្ដង​បាន​តែ​មនុស្ស​២​នាក់​ប៉ុណ្ណោះ​ ( បើ​មិន​អីចឹង​ស្ពាន​នឹង​បាក់​ព្រោះ​ជា​ស្ពាន​ចាស់​ )
-ក្នុង​ចំណោម​ពួក​គេ​មាន​អំពូល​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ការ​ឆ្លង​កាត់​ស្ពាន​ត្រូវ​តែ​មាន​អំពូល​ព្រោះ​ស្ពាន​ងងឹត​ ​អ្នក​ដើរ​ឆ្លង​ត្រូវ​នាំ​យក​អំពូល​ទៅ​តែ​មិន​អាច​ដើរ​ចោល​គ្នា​បាន​ទេ​ដូចនេះ​​រយៈ​ពេល​ត្រូវ​គិត​ស្មើ​នឹង​អ្នក​ដែល​យឺត​ជាង​គេ​ក្នុង​ចំណោម​អ្នក​កំពុង​ឆ្លង​ស្ពាន​នោះ​ ។
– ម្នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​រួច​ត្រូវ​នាំ​អំពូល​ត្រលប់​មក​វិញ​ទើប​អ្នក​ក្រោយ​អាច​ឆ្លង​ទៅ​បាន​ ( សូម​បញ្ជាក់​ថា​គិត​ទាំង​នាទី​ពេល​មក​វិញ​ដែរ​​ ) ។

ប្រិយមិត្ត​សាក​ល្បង​គិត​ទាំង​អស់​គ្នា​តើ​គួ​ឲ្យ​អ្នក​ណា​ទៅ​មុន​អ្នក​ណា​ទៅ​បន្ទាប់​ដើម្បី​ឲ្យ​ពួក​គេ​អាច​ឆ្លង​ស្ពាន​បាន​ដោយ​សុវត្ថិភាព​ទាំង​អស់​គ្នា ​ហើយ​  Comment ចម្លើយ​ដែល​គិត​ថា​ត្រឹម​ត្រូវ​ ។

ខាង​ក្រោម​ជា​ចម្លើយ​ សូម​មើល​ឲ្យ​ចប់​ ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • តោះ​សាក​ឆ្លើយ​នឹង​សំនួរ​បែប​ល្បង​ប្រាជ្ញា​ទាំង​អស់​គ្នា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: