ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​

នៅ​លើ​ពិភពលោក​មាន​ទីក្រុង​ខ្លះ​ ផ្ដល់​ឲ្យ​មនុស្ស​នូវ​លក្ខខណ្ឌ​ និង​ជីវភាព​រស់​នៅ​យ៉ាង​ល្អ​ប្រសើរ​ ហើយ​ទីក្រុង​ខ្លះ​ទៀត​ មាន​ស្ថានភាព​យ៉ាប់​យឺន​ខ្លាំង​សម្រាប់​ការ​រស់​នៅ​។ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ដូចនេះ​ គេ​ ពិនិត្យ​ទៅ​លើ​ចំណុច​ដូច​ខាង​ក្រោម​៖

  • ​បរិយាកាស​នយោបាយ​​ សេដ្ឋកិច្ច​ ​សង្គម និង​វប្បធម៌​​
  • ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​អប់រំ​ សុខុមាលភាព​ប្រជាជន​ សេវា​សាធារណៈ និង​មធ្យោបាយ​ធ្វើ​ដំណើរ
  • ការ​កម្សាន្ត​ និង​ផលិតផល​ប្រើប្រាស់​
  • លំនៅ​ឋាន​ និង​បរិស្ថាន​ជា​ដើម​។

ខាងក្រោម​នេះ​ ជា​ទីក្រុង​ដែល​មាន​ស្ថានភាព​អាក្រក់​បំផុត​សម្រាប់​ការ​រស់នៅ​របស់​មនុស្ស​ ដែល​​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ដោយ​ E-Business Insider​ ។

១. ទីក្រុង​Baghdad ប្រទេស​អ៊ីរ៉ាក់​

រដ្ឋធានី​របស់​ប្រទេស​មួយ​នេះ​ ទទួល​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​​ផ្នែក​​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ ដោយសារ​សង្គ្រាម​យ៉ាង​ច្រើន និង​អំពើ​ហិង្សា​ដែល​កើត​មាន​ឥត​ឈប់ឈរ​។ ទីក្រុង​នេះ​ក៏​នៅ​បន្ត​ទទួល​រង​ការ​គំរាមកំហែង​ពី​ក្រុម​ISIS ផង​ដែរ​។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​

២. ទីក្រុង​Bangui សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​

រដ្ឋធានី​ប្រទេស​នេះ​ ក្រីក្រ​ខ្លាំង​ណាស់​ ហើយ​ប្រជាជន​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ជំនួយ​ដើម្បី​រស់​ លើស​ពី​នេះ​ទៅ​ទៀត​ អំពើ​ហិង្សា​ផ្ទុះ​ឡើង​ជា​ប្រចាំ​នៅ​ក្នុង​តំបន់​នេះ​។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​

៣. ទីក្រុង​Sana’a ប្រទេស​យេមែន​

ទីក្រុង​ប្រទេស​នេះ​ ទទួល​រង​ការ​បំផ្លាញ​ដោយ​ការ​វាយប្រហារ​ពី​លើ​​អាកាស​ ពី​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ដោយ​ទីក្រុង​នេះ​ក្លាយ​ជា​ទីលាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​រវាង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ និង​ប្រទេស​អ៊ីរ៉ង់​។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​
៤. ទីក្រុង​ Port Au Prince ប្រទេស​ហៃទី​

ទីក្រុង​នេះ​សម្បូរ​ទៅ​ដោយ​អំពើ​ហិង្សា​ បទល្មើស​ និង​មាន​គ្រោះថ្នាក់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​។ បទល្មើស​ចាប់​រំលោភ​ ឆក់ប្លន់​ គឺ​ជា​រឿង​ធម្មតា​ក្នុង​ទីក្រុង​នេះ​។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​

៥. ទីក្រុង​Khartoum ប្រទេស​ស៊ូដង់​

នេះ​ជា​ទីក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​ស៊ូដង់​ និង​ជា​មូលដ្ឋាន​ជ្រើសរើស​មនុស្ស​ចូល​រួម​ក្នុង​ក្រុម​ISIS។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​
៦. ទីក្រុង​N’Djamena ប្រទេស​ឆាត​

ទីក្រុង​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក​ ហើយ​ទីក្រុង​នេះ​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​ពី​ក្រុម​ទាហាន​អ៊ីស្លាម​ Boko Haram ដែល​តែង​តែ​ធ្វើ​ការ​បំផ្ទុះ​គ្រាប់​បែប​អត្តឃាត​ជា​ញឹកញាប់​ក្នុង​ទីក្រុង​។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​

៧. ទីក្រុង​Damascusប្រទេស​ស៊ីរី​

ទីក្រុង​នេះ​ទទួល​រង​នូវ​អំពើ​ហិង្សា​ និង​ការ​វាយ​ប្រហារ​ភេរវកម្ម​ឥត​ឈប់ឈរ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ក្នុង​តំបន់​ និង​ជន​ដែល​ត្រូវ​បាន​និរទេស​។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​

៨. ទីក្រុង​Brazzaville ប្រទេស​កុងកូ​

ដោយ​សារ​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ ប្រជាជន​ធ្វើ​បាតុកម្ម​ធំ​ឡើងៗ​ ហើយ​ដែល​បណ្ដាល​ឲ្យ​បាតុករ​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស​។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​

៩. ទីក្រុង​Khinshasa សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងកូ​

ជម្លោះ​ជាតិ​សាសន៍​កើត​មាន​ក្នុង​ទីក្រុង​នេះ​ ចំណែក​ឯ​អង្គការ​NGO បាន​ព្យាយាម​ចូល​ទៅ​ជួយ​ផ្ដល់​ជំនួយ​ និង​អាហារ​ដល់​ប្រជាជន​ក្នុង​ទីក្រុង​ និង​កន្លែង​​ដទៃ​ទៀត​ក្នុង​ប្រទេស​ផង​ដែរ​​។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​

១០. ទីក្រុង​Conakry សាធារណរដ្ឋ​ហ្គីនៀ​

ទីក្រុង​នេះ​មាន​បញ្ហា​ផ្នែក​សុវត្ថិភាព​ ដោយ​សារ​តែ​មាន​បទល្មើស​ អំពើ​ហិង្សា​ បាតុកម្ម​ និង​ការ​វាយ​ប្រហារ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ទីក្រុង​។

ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​
​ក្រៅ​ពី​នេះ​នៅ​មាន​ទីក្រុង​មួយ​ចំនួន​ទៀត​ដូចជា​ ទីក្រុង​Nouakchott ប្រទេស​Mauritania ទីក្រុង​Bamako ប្រទេស​ម៉ាលី​ ទីក្រុង​Antananarivo ប្រទេស​ម៉ាដាហ្គាស្កា​ ទីក្រុង​Niamey ប្រទេស​Niger ទីក្រុង​Tripoli ប្រទេស​លីបេរីយ៉ា​ ទីក្រុង​Ouagadougou ប្រទេស​ប៊ូគីណាហ្វាសូ​ ទីក្រុង​Dhaka ប្រទេស​បង់ក្លាដេស​ ទីក្រុង​Dushanbe ប្រទេស​តាហ្ស៊ីគីស្ថាន​ ទីក្រុង​​ Abuja និង​ ទីក្រុងLagos​ ប្រទេស​នីហ្សេរីយ៉ា​ ទីក្រុង​ Bishkek ប្រទេស​Kyrgyzstan ទីក្រុង​Harare ប្រទេស​ហ្ស៊ីមបាវ៉េ​ ទីក្រុង​Ashgabat ប្រទេស​ទួរមេនីស្ថាន​ ទីក្រុង​ Addis Ababa ប្រទេស​អេត្យូពី​ ទីក្រុង​ Abidjan ប្រទេស​កូឌីវ័រ​ ទីក្រុង​Tashkent ប្រទេស​អ៊ូបេគីស្ថាន​ ទីក្រុង​ Lome ប្រទេស​តូកូ​ ទីក្រុង​ Tehran ប្រទេស​អ៊ីរ៉ង់​ និង​ទីក្រុង​ Karachi ប្រទេស​ប៉ាគីស្ថាន​ ជាដើម​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖

  • ទីក្រុង​ដែល​យ៉ាប់​បំផុត​សម្រាប់​ការ​រស់នៅ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: