Rooney ៖ ខ្ញុំ​នឹង​រីករាយ​ក្នុង​ការ​ចូល​និវត្តន៍​នៅ​ Man Utd

ប្រធានក្រុមរបស់ Manchester United គឺកីឡាករ Wayne Rooney ថ្មីនេះបានបង្ហើបថាខ្លួនមានគម្រោងក្នុងការបន្តលេងនៅទីនេះរហូតដល់ចូលនិវត្តន៍ ហើយលើសពីនេះ Rooney ក៏បង្ហើបពីគម្រោងដែលខ្លួនអាចប្ដូរទីតាំងពីតំបន់ប្រយុទ្ធមកក្នុងតំបន់បម្រើវិញផងដែរ បើសិនជាជម្រើសរបស់គ្រូបង្វឹក ។

ដោយ Rooney បាននិយាយថា « បច្ចុប្បន្នខ្ញុំនៅមានកុងត្រា៣ឆ្នាំជាមួយក្លឹប តែយ៉ាងណាខ្ញុំសង្ឃឹមថាអាចបន្ថែមកុងត្រាថ្មីជាមួយក្លឹប ក៏ប៉ុន្តែវាអាស្រ័យនឹងក្លឹប ខ្ញុំនឹងរីករាយក្នុងចូលនិវត្តន៍ក្លឹបដ៏អស្ចារ្យមួយនេះ » ។

Rooney បន្តថា « អ្វីខ្ញុំចង់និយាយគឺខ្ញុំនឹងបន្តអភិវឌ្ឍការលេងរបស់ខ្លួនឲ្យកាន់តែប្រសើរ ពេលវេលានឹងជម្រុញឲ្យអ្នកមានបទពិសោធន៍កាន់តែខុសប្លែកគ្នា ជាការពិតការខ្ញុំសប្បាយចិត្តជាមួយកំណត់ត្រាគ្រាប់បាល់ដែលខ្ញុំស៊ុត តែខ្ញុំក៏រីករាយក្នុងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ដូចនេះខ្ញុំនឹងសម្របខ្លួនបើសិនជាមានការផ្លាស់ប្ដូរខ្ញុំពីតំបន់ប្រយុទ្ធទៅលេងនៅតំបន់បម្រើវិញនោះ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Rooney ៖ ខ្ញុំ​នឹង​រីករាយ​ក្នុង​ការ​ចូល​និវត្តន៍​នៅ​ Man Utd已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: