ឡូយ​ម៉េស​នៅ​ឆ្នាំ​២០១៧​គ្រប់​ទី​សាធារណៈ​ក្នុង​ទីក្រុង​ សេអ៊ូល នឹង​មាន​ Wifi ប្រើ​ដោយ​ឥត​គិត​ថ្លៃ​

ថ្មី​នេះ​លោក​ Park Won-Soon ដែល​ជា​ចៅហ្វាយ​ក្រុង​សេអ៊ូល​បាន​ប្រកាស​ថា​នៅ​គ្រប់​ទី​សាធារណៈ​ទាំង​អស់​នៃ​ទី​ក្រុង​នឹង​មាន​ Wifi ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ត្រឹម​ឆ្នាំ​២០១៧​ ក្នុង​នោះ​សូម្បី​តែ​ផ្លូវ​ក្រោម​ដី​នឹង​នៅ​លើ​រថយន្ត​ក្រុង​ផង​ដែរ​ ។

យ៉ាង​ណា​ការ​ផ្ដួច​ផ្ដើម​នេះ​គឺ​ស្ថិត​ក្នុង​គម្រោង​ Seoul Digital Plan 2020 ដែល​មាន​គោល​បំណង​នាំ​យក​បច្ចេកវិទ្យា​អ៊ីនធឺណិត​ប្រភេទ​ ( IoT ) មក​កាន់​ទីក្រុង​មួយ​នេះ​ ។ ហើយ​ក្នុង​នោះ​ទីក្រុង​សេអ៊ូល​បាន​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​ជា​ ៤៦០.៥​ពាន់​លាន​វ៉ុន​ (៣៧៣.៩លាន​ដុល្លារ​ ) សម្រាប់​គោល​នយោបាយ​ស្ដី​ពី​ឌីជីថល​ថ្មី​នេះ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ ។

ហើយ​មិន​តែ​ប៉ុណ្ណោះ​ទីក្រុង​សេអ៊ូល​ក៏​បាន​បញ្ជាក់ពី​គម្រោង​ដែល​ដាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​តាម​កន្លែង​ចត​រថយន្ត​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​អាច​ឆែក​មើល​ទី​តាំង​រថយន្ត​នឹង​ទទួល​បាន​ទិន្នន័យ​ផ្សេងៗ​តាម​រយៈ​ស្មាតហ្វូន​របស់​ពួកគេ​ផង​ដែរ​ ។ ហើយ​ទីក្រុង​សេអ៊ូល​ក៏​បាន​បញ្ជាក់​ថា​នឹង​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​នៅ​កន្លែង​ចត​រថយន្ត​ប្រមាណ​ជា​៥៥០​កន្លែង​ដែល​គិត​ទាំង​កន្លែង​សាធារណៈ​នឹង​របស់​ឯកជន​ដែល​កិច្ចការ​នេះ​នឹង​រួច​រាល់​នៅ​ឆ្នាំ​២០២០​ ។

សូម​បញ្ជាក់​ថា​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew បាន​រាយការណ៍​ថា​​កូរ៉េ​ខាង​ត្បូង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ច្រើន​បំផុត​ ដោយ​គិត​ជា​ស្ថិតិ​គឺ​ប្រមាណ​ជា​៨៨%ទូទាំង​ប្រទេស​ ដូចនេះ​ហើយ​ការ​តភ្ជាប់​អ៊ីនធឺណិត​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ឡូយ​ម៉េស​នៅ​ឆ្នាំ​២០១៧​គ្រប់​ទី​សាធារណៈ​ក្នុង​ទីក្រុង​ សេអ៊ូល នឹង​មាន​ Wifi ប្រើ​ដោយ​ឥត​គិត​ថ្លៃ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: