នារីម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ពី​បទ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​អតីត​មិត្ត​ប្រុស​របស់​នាង​ចំនួន​២៧០០​ដង​ក្នុង​មួយ​សប្ដាហ៍

ទីបំផុតស្ត្រីជនជាតិអាល់ប៊ឺរីម្នាក់ត្រូវបានក្រុមមន្ត្រីប៉ូលិសនៃទីក្រុង Edmonton ចាប់ខ្លួនបានសម្រេចហើយ។ ករណីនៃការចាប់ខ្លួនត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ គួរបញ្ជាក់ផងដែរថាមូលហេតុនៃការចាប់ខ្លួនស្ត្រីវ័យ២៨ឆ្នាំរូបនេះគឺដោយសារនាងបានព្យាយាមរំខានអតីតមិត្តប្រុសរបស់នាងដោយការហៅទូរស័ព្ទចំនួន ២៧៦៣៩ដង ការផ្ញើអ៊ីម៉ែលចំនួន ៩៣៧ ការផ្ញើសារចំនួន ១១ ២២៩ ការផ្ញើសារស៊ុងចំនួន ១៧៧ ព្រមទាំងការសរសេរសំបុត្រចំនួន៤៧សំបុត្រក្នុងកំឡុងពេលតែមួយ។

ស្ត្រីរូបនេះមានឈ្មោះថា Kelly Murphy រីឯអតីតមិត្តប្រុសរបស់នាងដែលមានឈ្មោះថា Randy Williams។ ពួកគេបានទាក់ទងគ្នាអស់រយៈ២អាទិត្យ។ ហើយមូលហេតុដែលបណ្ដាលអោយពួកគេឈានដល់ដំណាក់កាលបែកបាក់នោះគឺដោយសារចរិតងប់ងុលនឹងស្នេហាខ្លាំងលើសលប់ហួសពីការស្មាន ដែលធ្វើអោយខាងប្រុសទ្រាំលែងបាន ទើបសម្រេចចិត្តជ្រើសយកផ្លូវបែកគ្នា។ គួរអោយដឹងផងដែរថា នាងត្រូវបានគេចោទប្រកាន់ថាបានប្រើប្រាស់ទូរស័ព្ទចំនួនយ៉ាងតិច៨គ្រឿងក្នុងពេលតែមួយដើម្បីធ្វើការហៅទៅកាន់អតីតមិត្តប្រុស។ ស្ទើរតែ២៤ម៉ោងក្នុងមួយថ្ងៃទៅហើយដែលនាងតែងតែរំខានដោយការហៅទូរស័ព្ទទៅកាន់គាត់ផ្ទាល់ កន្លែងធ្វើការ ក៏ដូចជាផ្ទះរបស់គាត់។ នាងប្រហែលជាទទួលទានថ្នាំដើម្បីបាត់ងងុយគេងហើយបានជានាងអាចហៅទូរស័ព្ទទៅរំខានគាត់ឥតឈប់ឈរបែបនេះ។

មេធាវីលោក Randy បានអោយដឹងថា “អស់រយៈពេលជាងមួយសប្ដាហ៍ហើយដែលគាត់ពុំបានគេងលក់ស្រួល និងរីករាយជាមួយនឹងជីវិតរបស់គាត់។ គាត់បានធ្វើការសម្រេចចិត្តយ៉ាងលំបាកមុនពេលគាត់សម្រេចចិត្តដាក់ពាក្យប្ដឹង ព្រោះថារឿងក្ដីនេះទាក់ទងនឹងរឿងកេរ្តិ៍ខ្មាស។ ខណៈនេះដែរ ពួកយើងសុំត្រឹមតែអោយកញ្ញា Kelly Murphy បានទទួលការព្យាបាលផ្លូវចិត្តអោយបានត្រឹមត្រូវប៉ុណ្ណោះ ដើម្បីអោយនាងបាននៅអោយឆ្ងាយពីកូនក្ដីរបស់ខ្ញុំ។”

ប្រភពៈ
ដោយៈ Gemini Fleta

 

  • នារីម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ពី​បទ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​អតីត​មិត្ត​ប្រុស​របស់​នាង​ចំនួន​២៧០០​ដង​ក្នុង​មួយ​សប្ដាហ៍已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: