ភ្លេចៗ​ខ្លួន ប្រយ័ត្ន​ក្រុមហ៊ុន​ទូរសព្ទ​កាត់​ស៊ីម​យក​វិញ​ណា​ !!

បន្ទាប់​ពី​មាន​សេចក្តី​ប្រកាស​ពី​ក្រសួង​ដែល​តម្រូវ​ឲ្យ​គ្រប់​លេខ​ទូរសព្ទ​ត្រូវ​មាន​ការ​ចុះ​ឈ្មោះ​ជាមួយ​នឹង​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ក្រុមហ៊ុន​ទូរសព្ទ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ដូចជា​ក្រុមហ៊ុន Cellcard ក្រុម​ហ៊ុន Smart ក៏​ដូចជា​ក្រុមហ៊ុន​ Metfone​ បាន​អនុវត្ត​តាម​សេចក្តី​ប្រកាស​នោះ​ដោយ​តម្រូវ​ឲ្យ​អតិថិជន​របស់​ខ្លួន​យក​លេខ​ទូរសព្ទ​នោះ​មក​ចុះ​ឈ្មោះ​នៅ​តាម​ស្នាក់​ការ​របស់​ក្រុមហ៊ុន​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​ចុះ​ឈ្មោះ​នេះ​ធ្វើ​ឡើង​ចំពោះ​តែ​លេខ​ទូរសព្ទ​ដែល​នៅ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​តែ​ប៉ុណ្ណោះ។ បើ​សិន​ជា​លោក​អ្នក​នៅ​មិន​ទាន់​ដឹង​ថា​ តើ​លេខ​ទូរសព្ទ​របស់​ខ្លួន​មាន​ចុះ​ឈ្មោះ​ហើយ​ឬ​នៅ​អាច​ធ្វើ​ការ​ពិនិត្យ​បាន​តាម​របៀប​ដូច​ខាង​ក្រោម​ ៖

សម្រាប់​អតិថិជន Cellcard

  • ទូរសព្ទ​ទៅ​កាន់ 812 ដើម្បី​សាក​សួរ​ពត៌មាន
  • បើ​សិន​ជា​លទ្ធ​ផលបង្ហាញ​ថា​ ស៊ីម​កាត​របស់​អ្នក​មិន​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ​សូម​ធ្វើ​ការ​​​ចុះ​ឈ្មោះ​តាម​រយៈ​វិធី​ ៤ ខាង​ក្រោម​នេះ
  1. ចុះ​ឈ្មោះ​នៅ​តាម​ទី​ស្នាក់ការ​
  2. ថត​រូប​អត្តសញ្ញាណ​ប័ណ្ណ​អ្នក​​ទាំង​មុខ​ទាំង​ក្រោយ​​រួច​ផ្ញើ​ទៅ​កាន់​ក្រុមហ៊ុន​តាម​រយៈ​ Viber (+855 85 333 731) ដោយ​​សរសេរ​នូវ​លេខ​ទូរសព្ទ​​នៅ​ពីរ​ក្រោម​
  3. ថត​រូប​អត្តសញ្ញាណប័ណ្ណ​​របស់​អ្នក​ទាំង​សង​ខាង​រួច​ផ្ញើ​ទៅ​កាន់​ Facebook Page (Cellcard Sim Registration) ដោយ​ផ្ញើទាំង​លេខ​ទូរសព្ទ​របស់​អ្នក​ទៅ​ផង
  4. ចុះ​ឈ្មោះ​តាម​រយៈវេបសាយ​

សម្រាប់អតិថិជន Smart

  • សូមចុច *567# រួចបញ្ជូន
  • បើ​សិន​ជា​លទ្ធ​ផល​លបង្ហាញ​ថា​ ស៊ីម​កាត​របស់​អ្នក​មិន​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ​សូម​ធ្វើ​ការ​​​ចុះ​ឈ្មោះ​​នៅ​តាម​ទីស្នាក​់ការ​របស់ Smart ទូទាំង​ប្រទេស។​

សម្រាប់អតិថិជន Metfone

  • សូមវាយ Check Info រួចផ្ញើទៅកាន់លេខ 200
  • បើ​សិន​ជា​វា​មិន​ដំណើរ​ការ​លោក​អ្នក​អាច​ធ្វើ​ការ​ទូរសព្ទ​សាក​សួរ​ក្រុមហ៊ុន​តាម​រយៈ​លេខ​ 1777​
  • បើ​សិន​ជា​លទ្ធ​ផល​លបង្ហាញ​ថា​ ស៊ីម​កាត​របស់​អ្នក​មិន​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ​សូម​ធ្វើ​ការ​​​ចុះ​ឈ្មោះ​​នៅ​តាម​ទីស្នាក់​ការ​របស់ Metfone ទូទាំង​ប្រទេស។​

ដូចនេះ​ដើម្បី​ចៀស​វាង​ការ​​បាត់បង់​លេខ​ទូរសព្ទ​ជាទី​ស្រឡាញ់​របស់​លោក​អ្នក​សូម​កុំភ្លេច​យក​លេខ​ ទូរសព្ទ​របស់​លោក​អ្នក​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​ភ្ជាប់​ទៅ​ជាមួយ​នូវ អត្តសញ្ញាណប័ណ្ណ ឬ លិខិត​ឆ្លង​ដែន​(ច្បាប់ដើម) ផង​ដែរ៕

អត្ថបទដោយ ៖ ជលស័យ

  • ភ្លេចៗ​ខ្លួន ប្រយ័ត្ន​ក្រុមហ៊ុន​ទូរសព្ទ​កាត់​ស៊ីម​យក​វិញ​ណា​ !!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: