រឿង​រ៉ាវ​ដ៏​កម្សត់​របស់​ឆ្កែ​មួយ​ក្បាល និង​ម្ចាស់​របស់​វា​ កំពុង​តែ​ល្បី​នៅ​ហ្វីលីពីន

រឿងរ៉ាវដ៏កម្សត់នេះបានកើតឡើងនៅក្នុងទីក្រុង Davao ប្រទេសហ្វីលីពីន ដែលវាបានកើតឡើងរវាងឆ្កែមួយក្បាល និងម្ចាស់របស់វា។

ឆ្កែមួយក្បាលនោះត្រូវបានគេឈ្មោះថា Saicy ដែលជារៀងរាល់ល្ងាចវាតែងតែត្រូវបានម្ចាស់របស់វាដឹកដើរលេង ក៏ដូចជាបរិភោគ/ស៊ី អាហារលក់តាមផ្លូវជាមួយគ្នាប្រៀបដូចជាមិត្តសំឡាញ់អញ្ចឹង។ នៅក្នុងគ្រួសារ Saicy ប្រៀបដូចជាសមាជិកដ៏សំខាន់ម្នាក់។

ប៉ុន្តែនៅថ្ងៃមួយម្ចាស់ប្រុសរបស់វាក៏បានដួលសន្លប់ទៅលើដីពេលដែលកំពុងដឹកវាដើរលេង បន្ទាប់មកគ្រួសាររបស់គាត់ក៏បានដឹកគាត់ទៅកាន់មន្ទីរពេទ្យ។ Saicy បានបង្ហាញទឹកមុខយ៉ាងកម្សត់ ហើយឈរចាំម្ចាស់ប្រុសរបស់វានៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ ហាក់បីដូចជាដឹងថាម្ចាស់របស់វាកំពុងតែជួបគ្រោះថ្នាក់អញ្ចឹង។

ជាអកុសលម្ចាស់របស់វាក៏បានលាចាកលោកទៅ Saicy បានធ្លាក់ទឹកចិត្ត និងមិនស៊ីអាហារទាល់តែសោះ ជារៀងរាល់ថ្ងៃ វាតែងតែឈរនៅមុខមឈូសរបស់ម្ចាស់ប្រុសវា រងចាំមើលម្ចាស់របស់វាក្រោកឡើងវិញ។ បន្ទាប់មករូបថត ក៏ដូចជារឿងរ៉ាវទាំងនេះក៏ត្រូវបានគេបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Facebook ដែលធ្វើឲ្យមនុស្សជាច្រើន បង្ហាញក្ដីអាណិតអាសូរ ទៅដល់គ្រួសារមួយនោះ ក៏ដូចជាឆ្កែដ៏កម្សត់មួយក្បាលនោះផងដែរ៕

ប្រភព ៖

  • រឿង​រ៉ាវ​ដ៏​កម្សត់​របស់​ឆ្កែ​មួយ​ក្បាល និង​ម្ចាស់​របស់​វា​ កំពុង​តែ​ល្បី​នៅ​ហ្វីលីពីន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: