គ្រូ​ Arsenal ថា​ឈឺ​ចាប់​ដែល​សម្លឺង​មើល​ Leicester City លើក​ពាន​ Premier League

កាលប្រកួតម្សិលមិញចប់ក្លឹប Leicester City បានធ្វើការអបអរដែលពួកគេបានក្លាយជាម្ចាស់ពាន English Premier League ។ យ៉ាងណាពាក់ព័ន្ធនឹងអបអរនោគ្រូបង្វឹក Arsenal គឺលោក Arsene Wenger បង្ហើបថាគាត់មានអារម្មណ៍ឈឺចាប់ណាស់ ។

ដោយ Arsene Wenger បាននិយាយថា « វាពិតឈឺចាប់ណាស់ដែលឃើញ Leicester ឈ្នះពានរង្វាន់ Premier League ។ ខ្ញុំទទួលស្គាល់ថាពួកគេថាខ្លាំងជាងយើង ហើយក៏ខ្លាំងជាងក្រុមផ្សេងនៅ Premier League ផងដែរ » ។

Arsene Wenger បន្តថា « តើអ្នកគិតថា Tottenham Hortspur , Man City និង Man Utd មិនសោកស្ដាយមែនទេ ? ច្បាស់ណាស់ពួកគេពិតជាសោកស្ដាយប៉ុន្តែនេះជាការប្រកួតប្រជែងអ្នកដែលល្អជាងនឹងឈ្នះ ។ ក្រុមខ្ញុំជួបបញ្ហាយ៉ាងច្រើនខ្ញុំមិនយល់ហេតុអ្វីពួកយើងមានបញ្ហាក្នុងការរកគ្រាប់ហើយខ្សែការពារពួកយើងហាក់ដូចជាទន់ខ្សោយទៅវិញ » ។

សូមបញ្ជាក់ថាបច្ចុប្បន្នក្លឹប  Arsenal ឈរនៅចំណាត់ថ្នាក់ទី៣ក្នុងតារាង English Premier League ដោយមាន៦៧ពិន្ទុ គឺលើសក្លឹបចំណាត់ថ្នាក់ទី៤ Man City ត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ ។ ខណៈនៅរាត្រីនេះ  Arsenal នឹងត្រូវប្រកួតជាមួយ Man City នៅយប់នេះតែម្ដង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​ Arsenal ថា​ឈឺ​ចាប់​ដែល​សម្លឺង​មើល​ Leicester City លើក​ពាន​ Premier League已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: