ក្រុម Goteborg អាច​យក​ជ័យជម្នះ​បាន​ដោយ​ងាយ​លើ​ក្រុម Orebro SK

ថ្ងៃទី​២ ខែ​កក្កដា៖ ការវិភាគ​ការ​ប្រកួត​ក្របខ័ណ្ឌ​ស៊ុយអែត Allsvenskan ពី​គេហទំព័រ
IFK Goteborg Vs Orebro Sk ម៉ោង 10:30 យប់

ក្រុម​ម្ចាស់​ផ្ទះ Goteborg កំពុង​តែ​ស្រេកឃ្លាន​ជ័យជម្នះ​យ៉ាង​ខ្លាំង​ ក្រោយ​ពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ២-១ នៅ​លើ​ទឹកដី​ក្រុម​ Belenenses កាល​ពី​ពាក់​កណ្តាល​សប្ដាហ៍​នេះ។ ជាមួយនឹង​ការ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ដោយ​មាន​៣៥​ពិន្ទុ​នៅ​លើ​តារាង​ក្របខ័ណ្ឌ​ស៊ុយអែត Allsvenskan ពិត​ជា​ចង់​ស្ដារ​មុខមាត់​ត្រឡប់​មកវិញ​យ៉ាង​ខ្លាំង​ ក្រោយ​ពី​បាន​ស្គាល់​ជ័យ​ជម្នះ​តែ​១​លើក​គត់​ ប៉ុន្តែ ចាញ់​២​លើក​ និង​ស្មើ​២​លើក​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ។ ដោយ​ឡែក​ ក្រុម​ Orebro Sk ដែល​កំពុងតែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៥​ដោយ​មាន​១៣​ពិន្ទុ កាន់​តែ​មាន​ភាព​ត្រដាបត្រដួស​ជាង​ក្រុម Goteborg ទៅទៀត ខណៈ​ដែល​ពួកគេ​មិន​ស្គាល់​ឈ្នះ​សោះ​ពី​ការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​បន្ទាប់​ពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​៣​លើក និង​ចាញ់​១​លើក។ ក្នុង​ចំណោម​ជួប​គ្នា​៥​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ ក្រុម Goteborg បាន​ធ្វើ​ការ​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​៤​លើក និង​ចាញ់​១​លើក ហើយ​ក្នុង​ចំណោម​ការ​ទទួល​ជ័យជម្នះ​ទាំង​៤​លើក​នោះ ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ហោច​ណាស់​២​គ្រាប់​ក្នុង​មួយ​ប្រកួត។ ហេតុនេះ ជាមួយនឹង​ការ​លេង​ដោយ​ការ​មាន​ប្រៀប​ក្នុង​ផ្ទះ​ខ្លួន​ឯង និង​កំពុង​តែ​ស្រេក​ឃ្លាន​ក្នុង​ការ​ស្ដារ​មុខមាត់​ត្រឡប់​មកវិញ ជា​រំពឹង​ទុក ក្រុម IFK Goteborg នឹង​ទទួល​បាន​ជ័យជម្នះ​យ៉ាង​កក់​ក្តៅ​មួយ៕
អនុសាសន៍៖ សូម​ជ្រើសរើស​ក្រុម IFK Goteborg

ប្រភព៖ 

  • ក្រុម Goteborg អាច​យក​ជ័យជម្នះ​បាន​ដោយ​ងាយ​លើ​ក្រុម Orebro SK已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: