​មិន​ចង់​សុបិន្ត​អាក្រក់​គួរ​ចៀសវាង​អ្វី​ខ្លះ​ទៅ​?

​មិន​ចង់​សុបិន្ត​អាក្រក់​គួរ​ចៀសវាង​អ្វី​ខ្លះ​ទៅ​?

​កាលណា​មនុស្ស​ម្នាក់​សុបិន្ត​អាក្រក់​ហើយ វា​អាច​នឹង​ធ្វើឲ្យ​គេ​មានភាព​តក់ស្លុត ឬ​ភ័យខ្លាច​នៅ​ថ្ងៃ​បន្ទាប់​ជាមិនខាន​។ ទោះបីជា​អ្នក​មិន​ជឿ​ទៅលើ​អ្វី​ហៅ​ថា​អ​ប៉ី​ជំនឿ​ក៏ដោយ តែ​សុបិន្ត​អា​ក្រក់​នៅតែ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវិត​រស់​នៅ​អ្នក​ដដែល​។

​មានរឿង​ខុសៗ​គ្នា​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើឲ្យ​ខ្លួន​ឯង​ប្រឈម​នឹង​ការ​សុបិន្ត​អាក្រក់​បាន​ដូច​ជា ស្ត្រេ​ស ថប់​អារម្មណ៍ និង​បទពិសោធន៍​ក្នុង​ជីវិត​ជាដើម​។ មជ្ឈដ្ឋាន​ជុំវិញខ្លួន និង​ការផ្សព្វផ្សាយ​នានា​ក៏​អាច​នាំឲ្យ​មាន​សុបិន្ត​អា​ក្រក់ដែរ​។

ពិតណាស់ សុបិន្ត​មួយ​ដែល​អាក្រក់​មិនមែន​ជា​រឿងស​ប្បាយ​នោះ​ទេ​។ ដូច្នេះ​តើ​អាច​ធ្វើ​អ្វី​បាន​ទៅ​ដើម្បី​កាត់បន្ថយ​ការ​សុបិន្ត​អាក្រក់ទៅ​?

កុំ​ញ៉ាំ​អាហារ​ច្រើនៗ​មុនពេល​ចូល​គេង​
វា​ពិតជា​មិនមែន​រឿង​ល្អ​ឡើយ​ក្នុងការ​ញ៉ាំ​អាហា​រហឹរៗ​មុនពេល​ចូល​គេង តែ​វា​នឹង​នាំ​ឲ្យ​ក្រពះ​កិន​មិន​ស្រួល និង​ជះឥទ្ធិពល​មិន​ល្អ​ដល់​សុបិន្ត​អ្នក​ទៀតផង​។ ដូច្នេះ​ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ហឹរ ឬ​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ពេក​។

ចៀសវាង​គ្រឿង​ស្រវឹង កាហ្វេ និង​ជក់បារី​
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជាពិសេស ញ៉ាំ​ច្រើនៗ​នៅពេល​យប់ វា​អាច​នាំ​ឲ្យ​សុបិន្ត​មិនល្អ​បាន​។ ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ និង​នីកូទីន​ក្នុង​បារី​គឺជា​សារធាតុ​ដែល​ប៉ះពាល់​ដល់​ការ​គេ​ង​បាន​ទាំងអស់ ដូច្នេះ​យក​ល្អ​គួរតែ​ចៀស​អាហារ​ទាំងនេះ​មុន​ចូល​គេង​។

កុំ​មើល​រឿង​ខ្មោច ឬ​គួរឲ្យខ្លាច​
បើសិន​ជា​អ្នក​ងាយ​នឹង​មាន​សុបិន្ត​អាក្រក់​មែន​នោះ យក​ល្អ​គួរតែ​តម​ការមើល​រឿង​គួរឲ្យខ្លាច ឬ​រឿង​ខ្មោច​នៅពេល​យប់ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​នៅតែ​នឹក​ឃើញវា​ទៀត​ទោះបីជា​គេង​លក់​ហើយ​ក៏​ដោយ​។

ព្យាយាម​គេង​ចំហៀង​ខ្លួន​
តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​គេង​ផ្ងា​អាច​ប្រឈម​នឹង​ខ្មោច​សង្កត់​ដែរ​ទេ​? ហេតុដូច្នេះ​ហើយ​ដើម្បី​ចៀសវាង​បញ្ហា​នេះ អ្នក​គួរតែមាន​ទម្លាប់​គេង​ចំហៀង​វិញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។