ធាតុផ្សំ ៣មុខ ​ធ្វើឱ្យ​សុដន់​ធ្លាក់យារ​ប្រែជា​តឹងណែន​ឡើងវិញ

សុដន់យារធ្លាក់ជាដំណើរវិវត្តន៏នៃភាពចាស់។ ភាពចាស់ធ្វើឱ្យជាលិកាសុដន់បាត់បង់ភាពយឺត និងភាពតឹងណែនពីធម្មជាតិ ហើយធ្វើឱ្យសុដន់ចាប់ផ្តើមយារធ្លាក់។ បញ្ហានេះកើតឡើងជាពិសេសចំពោះស្ត្រីវ័យ ៤០ឆ្នាំ។ តែទោះបីជាយ៉ាងណា សុដន់យារធ្លាក់នេះក៏អាចកើតឡើងចំពោះស្រីក្មេងវ័យ ២០ឆ្នាំដែរ។ ជាធម្មតាដោយសារការថែទាំមិនបានត្រឹមត្រូវ, សម្រាលកូនរួច, បំបៅដោះកូន, ទទួលទានអាហារមិនបានគ្រប់គ្រាន់, រាំងរដូវ, ពាក់អាវទ្រនាប់ខុសទំហំ និងបញ្ហាសុខភាពដូចជា មហារីកសុដន់, រោគរបេង និងជំងឺជាច្រើនផ្សេងទៀត។

នៅលើទីផ្សារមានដាក់លក់ផលិតផលក្រែម និងឡេជាច្រើនដែលអាចជួយរឹតបណ្តឹងសុដន់យារធ្លាក់បាន។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានវិធីសាស្ត្រធម្មជាតិ ចំណាយប្រាក់តិច ហើយអាចមានប្រសិទ្ធភាពដូចនឹងផលិតផលពាណិជ្ជកម្មនៅក្នុងហាងដែរ។

Loading...

សមាសធាតុផ្សំ៖

  1. ប៊ឺរ ១ស្លាបព្រាបាយ (ប៊ឺរស្រស់)
  2. ត្រសក់ស្រស់ ១ផ្លែ
  3. ស៊ុតលឿង ១គ្រាប់

ការណែនាំ៖

យកត្រសក់តូចមួយផ្លែបុកឱ្យបែក។ រួចលាយស៊ុតលឿង និងបឺរ ១ស្លាបព្រាបាយ ឬក្រែម ហើយកូរវាបញ្ចូលគ្នាឱ្យសព្វ។ លាបវាលើសុដន់របស់អ្នក និងរង់ចាំរយៈពេល ៣០នាទី។ លាងសម្អាតវាចេញដោយទឹកត្រជាក់។ លាបវាឱ្យបាន ១ម្តងក្នុងមួយសប្តាហ៍ ដើម្បីធ្វើឱ្យសុដន់តឹងណែនល្អ៕

ប្រែសម្រួលដោយ៖ ដារ៉ា khmerpropey.com