បុគ្គលិក Domino’s Pizza បាន​ជួយជិវិតអតិថិជនរបស់ខ្លួន(អ្នកនឹងភ្ញាក់ផ្អើល!)

បុគ្គលិកក្រុមហ៊ុន Doomino’s Pizza បានទូរស័ព្ទទៅកាន់ 911 និងបានជួយជិវិតអតិថិជនម្នាក់ បន្ទាប់ពីនាងសម្គាល់ថា ម៉ូយប្រចាំ ដែលតែងកម្មង់Pizzaរៀងរាល់ល្ងាចមួយរូបនោះ មិនបានបញ្ជាទិញអស់រយៈពេលជាង២សប្ដាហ៍មកហើយ។ នារីទាំងពីរ ដែលជាបុគ្គលិកនោះ បានទទួលការភ្ញាក់ផ្អើល ជាកិច្ចថ្លែងអំណរគុណ សម្រាប់ដំណើរកម្សាន្ដទៅ Las Vegas និងសំបុត្រទស្សនា ភាពយន្ដរឿង “Captain America : Civil War” ។

នារីដែលទូរស័ព្ទទៅអង្គភាពសង្គ្រោះបន្ទាន់នោះគឺ នាង Sarah Fuller ជាអ្នកគ្រប់គ្រង និងនាង Jenny Seiber ជាជំនួយការ ដែលធ្វើការនៅតំបន់Shalem រដ្ឋ Oregon សហរដ្ឋអាមេរិក។ ចំណែកឯអតិថិជនប្រុស ដែលជាម៉ូយប្រចាំនោះ គឺឈ្មោះ Kirk Alexander ហើយគាត់តែងកុម៉្មង់ទិញ Pizza រាល់យប់ម៉ោង ១១ ឬកណ្ដាលអាធ្រាត។

មុននឹងទូរស័ព្ទទៅ 911 នោះបុគ្គលិកស្រីទាំងពីរ បានបញ្ជូនបុគ្គលិកដឹងជញ្ជូនម្នាក់ទៅពិនិត្យស៊ើប នៅផ្ទះរបស់លោក Kirk ក្រែងមានភាពប្រក្រតី ក្រោយពីម៉ូយប្រចាំខកខាន មិនបានតេមកបញ្ជាទិញ អស់រយៈ ពេល១១ថ្ងៃមកហើយ ។ បន្ទាប់ពីការទៅពិនិត្យដល់ផ្ទះពិតជាមានរឿងមិនស្រួលមែន ដោយ នៅក្នុងផ្ទះនោះនៅមានភ្លើងបើក ឯទូរទស្សន៍ក៏បើកដំណើរការ ក៏ប៉ុន្ដែគ្មាននរណាម្នាក់សោះឆ្លើយតបនឹង ការគោះទ្វា ចុចកណ្ដឹង។ ទីបំផុត ទើបបុគ្គលិកក្រុមហ៊ុន Pizza សម្រេចចិត្តសុំជំនួយពី 911 ជាបន្ទាន់ដើម្បី កុំឲ្យស្ថានភាពកាន់តែអាក្រក់។

ពេលប៉ូលីសចុះទៅផ្ទះ លោក Kirk Alexander នោះទើបគេឮសម្លេង សុំឲ្យជួយពីខាងក្នុងផ្ទះមក។ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ តែដោយឡែក មូលហេតុច្បាស់លាស់អំពីស្ថានភាពច្បាស់លាស់ នៅមិនទាន់ដឹងនៅឡើយ គ្រាន់តែដឹងថា អ្នកជម្ងឺនោះកាន់តែធូរស្រាលឡើងហើយ។

 

Domino’s Pizza employees who called 911 after realizing customer who ordered pizza “almost every evening” hadn’t ordered in 11 days are being credited with saving the man’s life: http://abcn.ws/24Q1d0E

Posted by on Thursday, May 12, 2016

 

ដោយ៖ NEA
ប្រភព៖ abc NEWS

  • បុគ្គលិក Domino’s Pizza បាន​ជួយជិវិតអតិថិជនរបស់ខ្លួន(អ្នកនឹងភ្ញាក់ផ្អើល!)已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: