ធ្លាប់​​តែ​ឭ​​ក្នុង​បទ​ចម្រៀង​ថា​មនុស្ស​គ្មាន​បេះដូង ប៉ុន្តែ​នៅ​ពេល​នេះ​​វា​ក្លាយ​ជា​ការ​ពិត​ហើយ​

ពីមុនពាក្យថាមនុស្សគ្មានបេះដូងច្រើនតែឮនៅក្នុងបទចម្រៀងតែប៉ុណ្ណោះ សម្រាប់ការពិតមនុស្សដែលគ្មានដូងគឺមិនអាចរស់បាននោះទេ ប៉ុន្តែនៅពេលនេះមិនមែនមានតែនៅក្នុងបទចម្រៀងទៀតនោះ។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាបុរសអាយុ ២៥ ឆ្នាំម្នាក់ដែលមានឈ្មោះថា Stan Larki គឺបុរសម្នាក់ដែលអាចរស់នៅដោយគ្មានបេះដូង អស់រយៈពេល ៥០០ ថ្ងៃ។ ហើយមូលហេតុដែលធ្វើឲ្យគាត់អាចរស់នៅបានដោយគ្មានបេះដូង គឺដោយសារគេបានបំពាក់នូវឧបករណ៍ជំនួយម្យ៉ាងដែលដើរតួជំនួសបេះដូងបណ្ដោះអាសន្ន ហើយគាត់ត្រូវស្ពាយវាជាប់កាតាបរបស់គាត់គ្រប់ពេលវេលា និងទីកន្លែង។

លោកវេជ្ជបណ្ឌិត Jonathan Haft បានមានប្រសាសន៍អោយដឹងថា៖ “ពេលដែលខ្ញុំបានជួបគាត់ជាលើកដំបូងនៅក្នុងមន្ទីរថែទាំអ្នកជំងឺ អាការៈរបស់គឺកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។ ខ្ញុំចង់ជួយគាត់ដោយការប្តូរបេះដូងថ្មីអោយគាត់តែខ្ញុំគិតថា ពេលវេលាដូចជាប្រថុចញ៉ុចណាស់ សម្រាប់ការវះកាត់។”

សព្វថ្ងៃនេះលោក Stan បានវះកាត់ប្ដូរបេះដូងថ្មីរួចហើយ ហើយក៏មានសុខភាពល្អ និងជាសះស្បើយផងដែរ បន្ទាប់ពីមានជនសប្បុរសបានបរិច្ចាគបេះដូងឲ្យគាត់។ ហើយគាត់ក៏មិនចាំបាច់ត្រូវស្ពាយឧបករណ៍ជំនួយបេះដូងដូងដូចពីមុនផងដែរ៕

  • ធ្លាប់​​តែ​ឭ​​ក្នុង​បទ​ចម្រៀង​ថា​មនុស្ស​គ្មាន​បេះដូង ប៉ុន្តែ​នៅ​ពេល​នេះ​​វា​ក្លាយ​ជា​ការ​ពិត​ហើយ​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: