យល់​ស្រប​អត់​បើ​ Man Utd ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​របស់​ Dortmund រូប​នេះ​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្លឹប​ Manchester United កំពុង​តែ​ជួប​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​តំបន់​ប្រយុទ្ធ​ខ្លួន​ដោយ​១០​ប្រកួត​ចុង​ក្រោយ​នេះ​ក្លឹប​ Man Utd អាច​រក​បាន​ត្រឹម​តែ​៩​គ្រាប់​ប៉ុណ្ណោះ​ដែល​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ក្លឹប​នៅ​អង់គ្លេស​មួយ​កំពុង​តែ​ស្វះ​ស្វែង​រក​កម្លាំង​ប្រយុទ្ធ​ថ្មី​បន្ថែម​នៅ​ខែ​មករា​ខាង​មុខ​ ។

ខណៈ​យោង​តាម​សារព័ត៌មាន​ Daily Mirro បាន​បញ្ជាក់​ថា​ក្លឹប​ Man Utd គ្រោង​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​ប្រមាណ​ជា​៤២​លាន​ផោន​ចំពោះ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Borussia Dortmund គឺ​កីឡាករ​ Emerick Aubameyang ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Aubameyang គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​ខណៈ​បច្ចុប្បន្ន​គេ​កំពុង​ឈរ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​អ៊ឺរ៉ុប​នៅ​ពាក់​កណ្ដាល​រដូវ​កាល​២០១៥-២០១៦​នេះ​ដោយ​ការ​បង្ហាញ​ខ្លួន​២២​ប្រកួត​កន្លង​មក​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៥​គ្រាប់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • យល់​ស្រប​អត់​បើ​ Man Utd ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​របស់​ Dortmund រូប​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: