អ្នក​ជំនាញ​លើ​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ​ធ្វើ​បទបង្ហាញ​ពី Nmap

កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៥ ខែ​សីហា ឆ្នាំ​២០១៥​ នៅ​ Inovation Development ​ក្នុង​កម្មវិធី​ Defense Saturday ​ទី​៨ ដែល​រៀប​ចំ​ឡើង​ដោយ​សាស្ត្រាចារ្យជំនួយ អ៊ូ ផាន់ណារិទ្ធ​ និង​វាគ្មិន​លោក​ Pin Pechdara ជា​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ​ និង​ Server បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​ប្រើប្រាស់​ Nmap ដែល​ជា​កម្មវិធី​ សម្រាប់​ធ្វើ​ការ​ Scan Network, Server, ថា​តើ​មាន​បើក​ Services និង​ Ports ណា​ខ្លះ​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​អាច​ដំណើរ​ការ​ជា​មួយ​នឹង​ Script ផង​ដែរ​។

អ្នក​ជំនាញ​លើ​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ​ធ្វើ​បទបង្ហាញ​ពី Nmap
កម្មវិធី​នេះ​ ជា​កម្មវិធី​មួយ​ដែល​អាច​ដំណើរ​ការ​លើ​គ្រប់​ Operating System និង​ជា​កម្មវិធី​ដ៏​ពេញ​និយម​សម្រាប់​ប្រមូល​ព័ត៌មាន​លើ​ប្រព័ន្ធ​តាម​ស្ថាប័ន​នីមួយៗ​ ដែល​អ្នក​ Network និង​ Network Auditor ចូល​ចិត្ត​ប្រើប្រាស់​ ជា​ពិសេស​ Hacker។ តាម​បទ​សម្ភាស​ជា​មួយ​វាគ្មិន​ គឺ​លោក​ Pin Pechdara បាន​ប្រាប់​ Cambomag ថា​ Nmap ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​យើង​ជា​អ្នក​ Network Security ត្រូវ​ចេះ​វា​ និង​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​ពី​វា​ឲ្យ​បាន​ច្រើន​ ពី​ព្រោះ​វា​មាន​របៀប​ប្រើប្រាស់​ច្រើន​ ហើយ​បើ​យើង​ស្វែងយល់​ពី​វា​កាន់​តែ​ច្រើន​ វា​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ឲ្យ​យើង​ ។

បើ​ចង់​ជ្រាប​ច្បាស់​សូម​ទាញយក​ពី​បទ​បង្ហាញ​របស់​គាត់​តាម​តំណ​ខាង​ក្រោម​៖

អត្ថបទ៖ Nicolar
ប្រភពរូបភាព៖ លោក​គ្រូ​ អ៊ូ​ ផាន់​ណា​រិទ្ធ

  • អ្នក​ជំនាញ​លើ​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ​ធ្វើ​បទបង្ហាញ​ពី Nmap已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: