ផលិតករ​បញ្ជាក់​មូលហេតុ I Am a Singer គ្មាន​តារា​ក្រៅ​ផលិតកម្ម​ចូល​រួម

លោក គង់ រចនា ដែល​ជា​ផលិតករ​កម្មវិធី​ប្រឡង​ចម្រៀង​​​ I Am a Singer Cambodia បាន​ថ្លែង​មក​កាន់​ Sabay ដើម្បី​បក​ស្រាយ​ពី​ចម្ងល់​មួយ​ចំនួន​ដែល​​ថា​ ហេតុ​អ្វី​បាន​ជា​ប្រឡង​ចម្រៀង​នេះ​ ពុំ​មាន​តារា​ចម្រៀង​ក្រៅ​ផលិតកម្ម​ ហង្សមាស ចូល​រួម?

 

ផលិតករ​បញ្ជាក់​មូលហេតុ I Am a Singer គ្មាន​តារា​ក្រៅ​ផលិតកម្ម​ចូល​រួម

 

លោក គង់ រចនា ​ផលិតករ​កម្មវិធី​ប្រឡង​ចម្រៀង​​​ I Am a Singer Cambodia

ផលិតករ​កម្មវិធី​​ប្រឡង​ចម្រៀង​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​ បាន​លើក​ឡើង​ថា​ មាន​មតិ​បង​ប្អូន​លើក​ឡើង​អំពី​បញ្ហា​នេះ​ ច្រើន​​ ថា​ហេតុ​អ្វី​ពុំ​មាន​តារា​ចម្រៀង​ផ្សេង​ក្រៅ​ពី ហង្សមាស ចូល​រួម?
“តាម​ពិត​ទៅ​ខាង​យើង​ មិន​បាន​ហាម​តារា​ចម្រៀង​ណា​ទាំង​អស់​ សំខាន់​ឲ្យ​តែ​គាត់​​ជា​តារា​ចម្រៀង​អាជីព គាត់​អាច​ដាក់​ពាក្យ​ប្រឡង​បាន​ ​ព្រោះ​មុន​នឹង​ចូល​បង្ហាញ​សមត្ថភាព​​យើង​តម្រូវ​ឲ្យ​ដាក់​ពាក្យ​ជាមុន​សិន” លោក​ថ្លែង។

 

លោក​បន្ត​ទៀត​ថា​ បញ្ហា​នេះ បាន​ភ្ជាប់​ជាមួយ​បញ្ហា​មួយ​ចំនួន ក្នុង​នោះ​អាច​តារា​ចម្រៀង​អាជីព​មួយ​ចំនួន​ ​មិន​ទាន់​យល់​ច្បាស់​ពី​កម្មវិធី​ប្រឡង​ចម្រៀង​មួយ​នេះ​ តារា​ចម្រៀង​ខ្លះ​ទៀត​គិត​ថា​ខ្លាច​ធ្លាក់​ធ្វើ​ឲ្យ​បាត់​បង់​ប្រជាប្រិយភាព​ តែ​តាម​ពិត​ពិត​មិន​ដូច្នោះ​ទេ​ គឺ​តារា​ចម្រៀង​ទាំង​នោះ រឹត​តែ​មាន​ឱកាស​ទាញ​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ក្នុង​ការ​ប្រឡង​នេះ​តែ​ម្ដង​។

 

“ខ្ញុំ​សូម​សរសើរ​តារា​ចម្រៀង​អាជីព​ទាំង​អស់​ដែល​គាត់​​យល់​ច្បាស់​ពី​កម្មវិធី​មួយ​នេះ​ហើយ​ហ៊ាន​ចូល​រួម​​បង្ហាញ​សមត្ថភាព”។ លោក បន្ថែម​ថា​សម្រាប់​រដូវ​កាល​ទី​១​នេះ​តារា​ចម្រៀង​ក្រៅ​ផលិតកម្ម ហង្សមាស គឺ​លោក អាន វិសាល មួយ​រូប​ហើយ​ដែល​ក្លាហាន​ចូល​រួម​ប្រឡង​ប្រជែង​ក្នុង​កម្មវិធី​នេះ។

 

ផលិតករ​បញ្ជាក់​មូលហេតុ I Am a Singer គ្មាន​តារា​ក្រៅ​ផលិតកម្ម​ចូល​រួម

 

នៅ​ថ្ងៃ​សៅរ៍​ល្ងាច​នេះ​ ជា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ​​កុំ​ភ្លេច​តាម​ដាន ​និង​ផ្ញើ​សារ​គាំទ្រ​ដល់​តារា​ក្នុង​ដួង​ចិត្ត​របស់​អ្នក​ ឲ្យ​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​តារា​ចម្រៀង​អាជីព​៤​រូប​ ក្នុង​នោះ​មាន​ ដួង វីរៈសិទ្ធ យក់ ដួងតារា វី ឌីណែត និង សួស វីហ្សា បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​បង្ហាញ​សមត្ថភាព​ជាមួយ​វិញ្ញាសា​ថ្មី​​សម្រាប់​សប្ដាហ៍​ទី​១១​នេះ៕

 

ផលិតករ​បញ្ជាក់​មូលហេតុ I Am a Singer គ្មាន​តារា​ក្រៅ​ផលិតកម្ម​ចូល​រួម
 

I Am a Singer Cambodia នាំ​មក​ជូន​លោក​អ្នក​ដោយ CLEAR

 

អត្ថបទ៖ SAMEDY​​​​​​​​​​​​