Alexis Sanchez ស៊ុត​បាល់​១១ ​ម៉ែត្រ​លើក​ពាន​ Copa America បំបែក​កំណត់​ត្រា​ក្នុង​ប្រវត្តសាស្រ្ត​

ក្រុម​ប្រទេស ​Chile បាន​រង​ចាំ​ឱកាស​ជា​យូរក្នុង​ការ​ដណ្តើម​ពាន​ Copa America ពេល​នេះ​ត្រូវ​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ពាន Copa America នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ Estadio Nation ដែល​មាន​អ្នក​ចូល​រួម​ទស្សនា​ប្រមាណ​ 20000 ​នាក់​។

កីឡាករ​ Alexis Sanchez ​បាន​ស៊ុត​បាល់ ​១១ ម៉ែត្រទំលាយសំណាញ់យកឈ្នះ​ក្នុង​ទឹកដី​របស់​ខ្លួន​ ដែល​ក្រុម​ប្រទេស Chile រង​ចាំអស់​រយៈពេល​ ៩៩ ​ឆ្នាំ​នៃ​ភាព​ជោគជ័យ​សំរាប់​ការ​ឈ្នះ​ពាន​រង្វាន់​ Copa America។

ក្រុម​ប្រទេស​ Chile នឹង​ក្រុម​ប្រទេស Argentina បានប្រ​កួត​លើ​វាល​ស្មៅ​ក្នុង​ពហុ​កីឡាដ្ឋាន​នៃ​ប្រទេស​Chile ​អស់​រយៈ​ ៩០ នាទី ​និង​បូក​ជាមួយ​ម៉ោង​បន្ថែម​២​ដង​ ចុង​ក្រោយ​គឺ​លទ្ធផល​ ស្មើ​គ្នា​០​ទល់នឹង​០។ ដូច្នេះ​ត្រូវ​កាត់​ក្តី​ដោយ​គ្រាប់​បាល់​១១ ​ម៉ែត្រ​ “Penalty” ។ ចុង​ក្រោយ​ក្រុម​ប្រទេស​ Chile បាន​ស៊ុត​បាល់​១១​ម៉ែត្រ​យក​ឈ្នះ​ក្រុម​ប្រទេស ​Argentina ​ដោយ​លទ្ធផល​ ៤-១​ លើក​ពាន​រង្វាន់​ Copa America ។

ប្រភព៖

  • Alexis Sanchez ស៊ុត​បាល់​១១ ​ម៉ែត្រ​លើក​ពាន​ Copa America បំបែក​កំណត់​ត្រា​ក្នុង​ប្រវត្តសាស្រ្ត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: