អាការៈ​ “ឈឺពោះ” បញ្ជាក់​ពី​បញ្ហា​ជំងឺ​អ្វីខ្លះ?

ឈឺពោះ” ជា​សញ្ញា​ដែល​​តែង​​កើតមាន​ញឹកញាប់​ ចំពោះ​មនុស្ស​យើង ដោយ​វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ភាព​ស្រណុក នាំ​ឲ្យ​មាន​អារម្មណ៍​រំខាន​​ យ៉ាង​នៅ​​មិន​ស្ងប់​។ បើ​នៅ​មន្ទីរពេទ្យ​វិញ វា​ជាមូល​ហេតុ​មួយ​ដ៏​ចម្បង​ ដែល​ជំរុញ​ឲ្យ​​អ្នក​ជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដោះស្រាយ។

ក្នុង​វិជ្ជា​ពេទ្យ អាការៈ “​ឈឺពោះ” នេះ​ជា​សញ្ញា​​មួយ ដែល​ជា​ញឹកញយ​ស្ដែង​ចេញ​ក្នុង​ជំងឺ​ជាច្រើន​ ដោយ​ភាគ​ច្រើន​គេ​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​នៃ​សរីរាង្គ​នៅ​ក្នុង​ពោះ។ ត​ទៅ​នេះ ខេមបូ​មេក ​សូម​លើក​យក​មូល​ហេតុ​ចម្បង​មួយ​ចំនួន មក​បង្ហាញ​ជូន​លោកអ្នក ទាក់ទិន​នឹង​ការ​ឈឺ​ពោះ។

ការ​ឈឺពោះ​អាច​បណ្ដាល​មកពី​មូលហេតុ​ដូចជា៖

  • វិបត្តិ​​​រំលាយ​អាហារ (មាន​ អាការៈ​ទល់​លាមក ឬ​មាន​ស្ទះ​ខ្យល់​ក្នុង​ពោះវៀន ជាដើម)
  • ការ​កន្ត្រាក់​ជាប់​នៃ​សាច់ដុំ របស់​សរីរាង្គ​រំលាយ​អាហារ
  • ជំងឺ​ចាល់​ទឹក​ក្រពះ មក​បំពង់​អាហារ​ខាងលើ (Reflux gastro-oesophagien)
  • ជំងឺ​រលាក​ខ្នែង​ពោះវៀន
  • ជំងឺ​គ្រុន​ពោះ​វៀន
  • ការ​ពុល​អាហារ
  • រលាក​ក្រពះ​ពោះវៀន
  • រលាក​លំពែង
  • រលាក​ថ្លើម
  • រលាក​​ថង់​ទឹក​ប្រមាត់​
  • រលាក​ផ្លូវ​ទឹក​ប្រមាត់
  • គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់
  • ដំបៅ​ថ្លើម
  • ដំបៅ​ក្រពះ​ពោះវៀន
  • ស្ទះ​បំពង់​អាហារ
  • មហារីក​ក្រពះ
  • មហារីក​ពោះវៀន
  • រលាក​ស្រោមពោះ
  • ​រលាក​តម្រង​នោម
  • រលាក​ប្លោកនោម
  • បញ្ហា​មក​ឈាម​រដូវ
  • បញ្ហា​កូន​ក្រៅ​ស្បូន (ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ)
  • រលាក​ផ្លូវ​នោម
  • ស្លោក​សាច់​បេះដូង (គ្មាន​ឈាម​ទៅ​ចិញ្ចឹម)

​តាម​ក្បួន​វេជ្ជ​សាស្ត្រ ចំពោះ​អ្នកជំងឺ​ដែល​មាន​បញ្ហា​ឈឺពោះ គ្រូពេទ្យ​តែង​ធ្វើការ​សាកសួរ​ដើម្បី​ រុក​រក​ឲ្យ​ច្បាស់​ពី លក្ខណៈ​នៃ​ការ​ឈឺ បន្ទាប់​មក​ធ្វើ​ការពិនិត្យ​​អ្នកជំងឺ​តាម​គោលការណ៍​វិជ្ជា​ជីវៈ ​ដើម្បី​គិត​សំដៅ​ទៅ​រោគ​វិនិច្ឆ័យ​ណាមួយ ប្រកប​ដោយ​ភាព​ប្រត្យក្ស។

ដោយ៖ NEA
ឯកសារយោង : Sémiologie​​​​

  • អាការៈ​ “ឈឺពោះ” បញ្ជាក់​ពី​បញ្ហា​ជំងឺ​អ្វីខ្លះ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: